កូរ៉េខាងត្បូង៖ បើទោះជាសមាជិកម្នាក់ ក្នុងក្រុមចម្រៀងដ៏ល្បី SHINee លោក Jongyhun ត្រូវបានស្លាប់យ៉ាងណាក្តី ប៉ុន្តែក្រុមតារាចម្រៀងប្រុសដ៏ពេញនិយមនេះ នៅតែបន្តជាមួយសមាជិក៤នាក់ទៀត ដោយមិនបំបែកក្រុមនោះឡើយ។

ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុម SHINee បានធ្វើConcert របស់ខ្លួនមានឈ្មោះថា «World The Best 2018» សម្រាប់អ្នកគាំទ្រ នៅឯទីក្រុងអូសាកា ប្រទេសជប៉ុន។ ក្នុងនោះដែរ បើទោះជាអវត្តមាន សមាជិករូបសង្ហា Jongyun យ៉ាងណាក្តី ប៉ុន្តែ Concertមួយនេះ នៅតែមានអ្នកចូលរួមទស្សនាយ៉ាងច្រើន កុះករដដែរ។

ដោយឡែក សម្រាប់Concert ដ៏ធំមួយនេះ មានរឿងកើតឡើងដ៏ភ្ញាក់ផ្អើល និងស្ទើរតែព្រឺឆ្អឹងខ្នងមួយ ពេលដែលអ្នកគាំទ្រ បានថតជាប់ស្រមោលមនុស្សម្នាក់ទៀត នៅលើឆាកតន្រ្តី ពេលដែលក្រុម SHINee កំពុងសម្តែង។

យ៉ាងណាមិញ ដោយផ្អែកលើរូបមួយសន្លឹកនោះ បានឲ្យដឹងថា គឺឃើញដូចមានមនុស្ស៥នាក់កំពុងសម្តែងលើឆាក ប៉ុន្តែជាក់សម្តែងមានតែសមាជិក ៤នាក់ប៉ុណ្ណោះដែលកំពុងសម្តែង។ ម៉្យាងវិញទៀត បន្ទាប់ពីឃើញរូបទាំងនេះហើយ អ្នកគាំទ្រជាច្រើន បាននាំគ្នាសន្និដ្ឋានថា ស្រមោលមនុស្សម្នាក់ទៀត ច្បាស់ជា Jongyhun ដែលជាសមាជិកដែលទើបតែស្លាប់នោះ ជាមិនខាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

SHINee ពេលមានសមាជិក៥នាក់
SHINee ពេលមានសមាជិក៥នាក់
រូបដែលគេថតឃើញមានមនុស្ស៥នាក់លើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]