បរទេស៖ នៅថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ គេហទំព័រព័ត៌មាន The Mirror បានចុះផ្សាយឲ្យដឹងថា អ្នកទេសចរបានថតបង្ហោះវីដេអូ ពេលប្រទះឃើញគូស្នេហ៍មួយគូ ដេកអាក្រាតកាយនៅលើឆ្នេរសមុទ្រកណ្តាលវាលតែម្តង កំពុងបង្កការភ្ញាក់ផ្អើល និងល្បីខ្លាំងនៅលើបណ្តាញសង្គម។

គួរឲ្យដឹងថា ស្របពេលអ្នកទេសចរដែលស្ថិតនៅទីតាំងផ្ទាល់បានទាញកាមេរ៉ា ដើម្បីថតយកទេសភាពដ៏ស្រស់ស្អាត នៅក្បែរឆ្នេរសមុទ្រ  ស្រាប់តែប្រទះឃើញគូស្នេហ៍មួយគូដោយចៃដន្យ កំពុងដេកស្រាតននោលគោកក្បែរឆ្នេរសមុទ្រ។ បន្ទាប់ពីឃើញបែបនេះ អ្នកទេសចរពិតជាមានអារម្មណ៍ភិតភ័យជាខ្លាំង ដោយនឹកស្មានថាមានមនុស្សស្លាប់នៅកន្លែងនោះ ប៉ុន្តែរឿងរ៉ាវដ៏គួឲ្យតក់ស្លុតទាំងនោះ បានប្រែមកជារឿងគួរឲ្យអស់សំណើចទៅវិញ ក្រោយពីពួកគេដឹងថា គូស្នេហ៍មួយគូនេះ រួមភេទរហូតដល់ថ្នាក់ដេកលក់ទាំងមិនដឹងខ្លួន។

គេឃើញតាមវីដេអូឃ្លីប  គូស្នេហ៍ទាំងពីរនៅតែដេកលង់លក់មិនដឹងខ្លូននៅឡើយ បើទោះជាមានមនុស្សអ៊ូអរកំពុងឈរថតពួកគេក៏ដោយ។ ទោះជាយ៉ាងណា គ្មានសេចក្តីរាយការណ៍ណា បង្ហាញពីអត្តសញ្ញាណរបស់ពួកគេថាមកពីប្រទេសណា  ឬជនជាតិអ្វីនោះទេ ដោយពួកគេគ្រាន់តែដឹងថា គូស្នេហ៍មួយគូនេះ រួមភេទរហូតដល់ថ្នាក់ ដេកលក់នៅឆ្នេរសមុទ្រតែប៉ុណ្ណោះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

គូស្នេហ៍មួយគូដែលរួមរក្ស័ដល់ថ្នាក់ដេកលក់មិនដឹងខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]