ភ្នំពេញ៖ អ្នកនាង សុគន្ធ និសា និងកញ្ញា ឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងដែលប្រឡូកក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ ឯចំណែកប្រជាប្រិយភាពរបស់អ្នកទាំងពីរវិញ ក៏កាន់តែកើនឡើង មិនដែលស្រុតចុះនោះទេ ដូច្នេះហើយទើបធើ្វឲ្យតារាចម្រៀងស្រស់សោភាទាំងពីរដួងនេះ ក្លាយជាកំពូលតារាចម្រៀងស្រីជួរមុខប្រចាំប្រទេស។

យ៉ាងណាមិញ នាពេលថ្មីៗនេះ កំពូលតារាចម្រៀង អ្នកនាង សុគន្ធនិសា និងកញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកក្រើកខ្លាំងមែនទែន ពេលដែលអ្នកទាំងពីរបានយកបទចម្រៀងល្បីរបស់ខ្លួន មកផ្លាស់ប្តូរគ្នាច្រៀងនៅលើឆាកតន្ត្រី។

ក្នុងនោះដែរ អ្នកនាង សុគន្ធ និសា យកបទ «បើស្រលាញ់ម្តេចទុកអូនចោល» និងកញ្ញា សុគន្ធកញ្ញា យកបទ «មួយម៉ាត់បែកពីរម៉ាត់បែក» មកច្រៀងរួមគ្នាលើឆាកតែមួយ ដែលពិតជាប្លែកភ្នែក ប្លែកអារម្មណ៍អ្នកគាំទ្រខ្លាំងមែនទែន ព្រោះនេះក៏ជាលើកដំបូង ដែលឃើញអ្នកទាំងពីរ យកបទល្បីរបស់ខ្លួន មកផ្លាស់ប្តូរគ្នាច្រៀង លើឆាកបែបនេះ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖ 

សុគន្ធ និសា និង សុគន្ធ កញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា