ខ្យល់ពិតជាសំខាន់ណាស់ សំរាប់មនុស្សក្នុងភពផែនដីរបស់យើង ព្រោះបើគ្មានខ្យល់ទេ យើងមិនអាចរស់បាននោះទេ។ យ៉ាងណាមិញ ខ្យល់យើងគ្រាន់តែអាចដឹង តាមរយៈអារម្មណ៍របស់យើង នៅពេលដែលវាបក់មក ប៉ះខ្លួនរបស់យើងតែប៉ុណ្ណោះ ដូច្នេះយើងមិនអាចមើល ឃើញបានថា វាមានចលនាយ៉ាងដូចម្តេចនោះទេ។ តើប្រិយមិត្តចង់ឃើញពីចលនារបស់វា ថាបោកបក់យ៉ាងដូចម្តេចខ្លះទេ?

នៅក្នុងវីដេអូខាងក្រោមនេះ បង្ហាញពីគំនិតឆ្នៃប្រឌិតមួយ ត្រូវបានគេធ្វើឡើង  ដែលវាជាជញ្ជាំងមួយប្រភេទមានភ្ជាប់នឹងកង្ហារវិលជាច្រើន ពេញផ្ទៃរបស់ជញ្ជាំងនោះតែម្តង សំរាប់វិលតាមការបោកបក់របស់ខ្យល់ ដែលវាជួយអោយយើងមើលឃើញយ៉ាងច្បាស់ នូវចលនារបស់ខ្យល់បាន។ បើចង់ដឹងថាវាមានភាពទាក់ទាញយ៉ាងណានោះ សូមទស្សនានូវ វីដេអូខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះឧបករណ៍មួយនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]