សព្វថ្ងៃនេះ អាហារពពួកគ្រឿងសមុទ្រ កំពុងតែទទួលបានការពេញនិយមមែនទែនពីសំណាក់យុវវ័យ ក្នុងការទទួលទានជាអាហារសម្រន់លេង ជាពិសេស ពេលល្ងាចៗ និងយប់តែម្តង។ ហើយក្នុងចំណោមអាហារសមុទ្រទាំងនោះ អយស្ទ័រ ក៏ត្រូវបានគេនិយមទទួលទានមិនចាញ់ ពពួកអាហារសមុទ្រដទៃទៀតដែរ រហូតដល់យើងឃើញថា មានហាងលក់អាហារល្ងាចៗជាច្រើន បានដាក់លក់ប្រភេទអយស្ទ័រមួយនេះទៀតផង។

អយស្ទ័រ ត្រូវបានគេរកឃើញថា មិនត្រឹមតែទទួលបានការនិយមចូលចិត្តទទួលទានទេ សូម្បីតែក្នុងអយស្ទ័រមួយគ្រាប់ ក៏មានផ្ទុកនូវសារធាតុចិញ្ចឹម វីតាមីន និងរ៉ែមានប្រយោជន៍សម្រាប់សុខភាព ជាច្រើនផងដែររួមមាន៖ ប្រូតេអីុន វីតាមីន C វីតាមីន D វីតាមីន B12 ជាតិដែក ស័ង្កសី ទង់ដែង ម៉ង់ហ្គាណែស (Manganese) សេឡេញ៉ូម (Selenium) Niacin Riboflavin Thiamin ផូស្វ័រ ប៉ូតាស្យូម និងសូដ្យូម។

បន្ថែមពីនេះ វាថែមទាំងផ្ទុកនូវជាតិខ្លាញ់កូឡេស្តឺរ៉ល ដែលមានប្រយោជន៍ចំពោះសុខភាព សារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីតខ្លាញ់ឆ្អែតអូមេហ្គា៣ (Omega-3 Fatty Acids) និងជាតិទឹកដ៏ច្រើនលើសលប់។

ដោយសារតែ វាមានផ្ទុកនូវសារធាតុសំខាន់ៗ ជាច្រើនបែបនេះហើយ បានជាការទទួលទានអយស្ទ័រត្រូវបានគេដឹងថា មានប្រយោជន៍សម្រាប់សុខភាពជាច្រើនដូចជា៖

ចំណោមអាហារសមុទ្រទាំងនោះ អយស្ទ័រ ក៏ត្រូវបានគេនិយមទទួលទានមិនចាញ់ពពួកអាហារសមុទ្រដទៃទៀត

# ជំនួយផ្លូវភេទ

ការទទួលទានអយស្ទ័រ ត្រូវបានគេរកឃើញថា អាចជួយបង្កើនចំណង់ផ្លូវភេទ និងធ្វើឱ្យដំណើរការរួមភេទ កាន់តែល្អប្រសើរជាងមុនស្ទើរតែ មិនគួរឱ្យជឿផងដែរ។

ក្រៅពីនោះ វាក៏អាចជំនួយប្រដាប់ភេទបុរស ឱ្យរឹងមាំជាងមុន ថែមទាំងបង្ការជំងឺងាប់លិង្គទៀតផង។ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាផ្លូវភេទ ជាពិសេស គឺបុរសអ្នកអាចទទួលទានអយស្ទ័របាន ដើម្បីឱ្យជីវិតលើគ្រែរបស់អ្នក ត្រលប់មកសភាពប្រក្រតី និងប្រសើរជាងមុន។

ការទទួលទានអយស្ទ័រ ត្រូវបានគេរកឃើញថា អាចជួយបង្កើនចំណង់ផ្លូវភេទ

# ជួយសម្រកទម្ងន់

អយស្ទ័រ មានកាឡូរីទាប និងសារធាតុសំខាន់ៗ ដែលសាកសមបំផុតសម្រាប់អ្នកដែលចង់រក្សារាងឱ្យនៅស្រស់ស្អាត និងអ្នកដែលចង់ធ្វើការសម្រកទម្ងន់។ ប៉ុន្តែដោយសារតែ វាមានផ្ទុកនូវជាតិសូដ្យូមផងដែរនោះ សម្រាប់អ្នកដែលកំពុងតែកើតជំងឺធាត់ (ធាត់ខ្លាំង) ការទទួលទានអយស្ទ័ រនឹងធ្វើឱ្យអ្នកមានបញ្ហានេះកាន់តែធ្ងន់ធ្ងរជាងនេះទេ ពោលគឺ កាន់តែឡើងទម្ងន់ថែមទៀត។

អយស្ទ័រ មានកាឡូរីទាប និងសារធាតុសំខាន់ៗ ដែលសាកសមបំផុតសម្រាប់អ្នកដែលចង់រក្សារាងឱ្យនៅស្រស់ស្អាត

# ផ្ទុកនូវប្រូតេអីុនជំនួយសុខភាពទាំងមូល

ជាតិប្រូតេអីុន គឺជាផ្នែកមួយដ៏សំខាន់ផងដែរ សម្រាប់ការទ្រទ្រង់សុខភាពរាងកាយរបស់មនុស្សយើង។ ដោយអយស្ទ័រ មានផ្ទុកនូវប្រួតេអីុនទាំងនេះ ដែលអាចជួយបង្កើនកោសិការាងកាយល្អៗ និងជំនួយសុខភាពជាច្រើនដូចជា៖

- បង្កើនមុខងាររំលាយអាហារឱ្យល្អប្រសើរជាងមុន

- ជួសជុលជាលិការាងកាយដែលខូចខាត

- បង្កើនការរីកលូតលាស់ នៃកោសិការាងកាយដែលមានប្រយោជន៍

- ធ្វើឱ្យសាច់ដុំរឹងមាំ និងជំនួយសុខភាពជាច្រើនផ្នែកសំខាន់ៗនៅក្នុងរាងកាយបន្ថែមទៀត។

អយស្ទ័រ មានផ្ទុកនូវប្រួតេអ៊ីនទាំងនេះ ដែលអាចជួយបង្កើនកោសិការាងកាយល្អៗ និងជំនួយសុខភាព

# ការពារសុខភាពបេះដូង

សារធាតុអាស៊ីតខ្លាញ់ឆ្អែតអូមេហ្គា៣ (Omega-3 Fatty Acids) ដែលមាននៅក្នុងអយស្ទ័រ ត្រូវបានគេដឹងថា អាចជួយបង្កើនជាតិខ្លាញ់កូឡេស្តឺរ៉លល្អៗ (HDL Cholesterol) និងជួយបន្ថយខ្លាញ់កូឡេស្តឺរ៉លអាក្រក់ៗ (LDL Cholesterol) ថែមទាំងជំនួយដល់សុខភាពបេះដូងច្រើនយ៉ាងផងដែរ រួមមាន៖

- ជួយកាត់បន្ថយជាតិខ្លាញ់ ដែលកកស្ទះក្នុងចរន្តឈាម និងជញ្ជាំងសរសៃឈាម

- ជួយបន្ថយសម្ពាធឈាម (អ្នកដែលមានជំងឺលើសឈាម)

- ជំនួយឱ្យអុកស៊ីសែន ធ្វើដំណើរទៅកាន់សរសៃឈាម និងសរសៃឈាមបេះដូងបានល្អ

- បន្ថយសម្ពាធលើសរសៃឈាម

- ការពារ និងបន្ថយហានិភ័យនៃ ជំងឺបេះដូង និងជំងឺសរសៃឈាមបេះដូងជាដើម។

សារធាតុអាស៊ីតខ្លាញ់ឆ្អែតអូមេហ្គា៣ (Omega-3 Fatty Acids) ដែលមាននៅក្នុងអយស្ទ័រការពារសុខភាពបេះដូង

# ជួយឱ្យរបួសឆាប់ជាសះស្បើយ

ជាតិស័ង្កសី នៅក្នុងអយស្ទ័រអាចជួយឱ្យមុខរបួស លើរាងកាយឆាប់ជាសះស្បើយ ថែមទាំងអាចជម្រុញ ឱ្យប្រព័ន្ធការពាររាងកាយកាន់តែ មានភាពរឹងមាំអាចការពារ និងប្រឆាំងនឹងមេរោគបាក់តេរីផ្សេងៗទៀតផង។

ក្រៅពីនេះ ជាតិស័ង្កសី ថែមទាំងអាចជំនួយដល់ការរីកលូតលាស់របស់កុមារ និងវ័យជំទង់ឱ្យដំណើរការល្អ រួមទាំងការពារថែទាំសុខភាព មនុស្សគ្រប់វ័យផងដែរ។

ជាតិស័ង្កសី នៅក្នុងអយស្ទ័រអាចជួយឱ្យមុខរបួសលើរាងកាយឆាប់ជាសះស្បើយ

# បង្កើនគ្រាប់ឈាម និងចរន្តឈាម

ជាតិដែកដ៏ច្រើនលើសលប់ នៅក្នុងអយស្ទ័រ អាចជួយបង្កើនកម្រិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ បង្ការជំងឺខ្វះឈាម និងជំងឺស្លេកស្លាំងបានយ៉ាងប្រសើរ ជាពិសេស គឺអាចជំនួយថាមពលរាងកាយ ជំនួយគ្រាប់ភ្នែក ខួរក្បាល សុខភាពផ្លូវចិត្ត បំបាត់អាការអស់កម្លាំង ការពារជំងឺទាក់ទងនឹងក្រពះពោះវៀន និងអាការខ្សោយសាច់ដុំជាដើម។

ក្រៅពីនេះ វាថែមទាំងអាចជួយបង្កើនចលនាចរន្តឈាម ឱ្យដំណើរការល្អ សព្វរាងកាយទាំងមូល និងជំរុញឱ្យការរំលាយអាហារកាន់តែល្អជាងមុន។

ជាតិដែកដ៏ច្រើនលើសលប់ នៅក្នុងអយស្ទ័រ អាចជួយបង្កើនកម្រិតគ្រាប់ឈាមក្រហមនៅក្នុងរាងកាយ បង្ការជំងឺខ្វះឈាម និងជំងឺស្លេកស្លាំង

# ការពារសុខភាពឆ្អឹង

ជាតិរ៉ែសំខាន់ៗ នៅក្នុងអយស្ទ័រដូចជា កាល់ស្យូម ស័ង្កសី ដែក ទង់ដែង ផូស្វ័រ និងសេឡេញ៉ូម (Selenium) ត្រូវបានគេរកឃើញថា អាចជំនួយឱ្យសុខភាពឆ្អឹងកាន់តែរឹងមាំ ថែមទាំងការពារឆ្អឹងឱ្យចៀសផុត ពីជំងឺដែលយាយីដល់សុខភាពឆ្អឹង ដូចជាជំងឺពុកឆ្អឹងជាដើម។

ជាតិរ៉ែសំខាន់ៗនៅក្នុងអយស្ទ័រ អាចជំនួយឱ្យសុខភាពឆ្អឹង

# បង្កើនមុខងារប្រព័ន្ធភាពស៊ាំ

នៅក្នុងអយស្ទ័រសម្បូរទៅដោយ វីតាមីន C វីតាមីន E សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការលាកផ្សេងៗ ដែលអាចជំនួយដល់សុខភាពទាំងមូលដូចជា៖

- ប្រឆាំងរ៉ាឌីកាល់សេរីដែលប៉ះពាល់ដល់សុខភាព

- ធ្វើឱ្យកោសិកា និង DNA មានសុខភាពល្អ ការពារពីជំងឺមហារីកកាចសាហាវ

- ការពារសុខភាពបេះដូង ជំនួយស្បែក និងប្រឆាំងនឹងភាពចាស់ជ្រីវជ្រួញ

- ធ្វើឱ្យប្រព័ន្ធការពាររាងកាយ កាន់តែរឹងមាំ អាចទប់ស្កាត់រាល់ជំងឺផ្សេងៗបានយ៉ាងល្អ។

នៅក្នុងអយស្ទ័រសម្បូរទៅដោយវីតាមីន C វីតាមីន E សារធាតុប្រឆាំងអុកស៊ីតកម្ម បង្កើនមុខងារប្រព័ន្ធភាពស៊ាំ

ចំណាំ៖

បើទោះជាអយស្ទ័រ ល្អចំពោះសុខភាពយ៉ាងណាក៏ដោយ វាក៏អាចផ្ទុកនូវមេរោគ និងបាក់តេរីយ៉ាងច្រើនផងដែរ ប្រសិនជាអ្នកទទួលទានវា ដោយគ្មានអនាម័យ ឬគ្មានប្រភពច្បាស់លាស់។

ក្រៅពីនេះ មិនខុសពីពពួករ៉ែ និងវីតាមីនដទៃទៀតនោះទេ អ្នកគួរតែទទួលទានវាតិចតួចល្មមបានហើយ ព្រោះការទទួលទានអយស្ទ័រ ច្រើនលើសលប់ហួសកម្រិតពេក ក៏អាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពផងដែររួមមាន៖

- ហានិភ័យនៃជំងឺបេះដូង

- ឡើងសម្ពាធឈាម

- អាល្លែកហ្ស៊ីស្បែក

- ប្រសិនជាធ្ងន់ធ្ងរ អាចកើតមានជំងឺមហារីកគ្រាប់ឈាមផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]