បើយើងនិយាយអំពី មេជីវិតឈ្មោលរបស់បុរសគឺវាជារឿងមួយដ៏សំខាន់ ពីព្រោះវាទាក់ទងទៅនឹងការបង្កកំណើត ជាពិសេសចំពោះអ្នកដែលចង់បង្កើតគ្រួសារតែម្តង។ ហេតុដូច្នេះហើយអ្នកចាំបាច់ត្រូវដឹងថា តើដៃគូ របស់អ្នក ឬបុរសខ្លួនឯងផ្ទាល់តែម្តងមានមេជីវិតឈ្មោលដែលមានសុខភាពល្អ ឬទេ? ហើយអាចមានសមត្ថភាពក្នុងការមានកូនដែរឬទេ?

រូបភាពតំណាង

ហេតុនេះអ្នកអាចដឹងថាចំនួនមេជីវិតឈ្មោលទាប ឬខ្ពស់ និងមានសុខភាពល្អដើម្បីបង្កកំណើត តាមរយៈកត្តាប្រចាំថ្ងៃមួយចំនួនដូចខាងក្រោម៖

#ការហាត់ប្រាណ

យោងតាមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Harvard បានឲ្យដឹងថាបុរស ដែលធ្វើលំហាត់ប្រាណច្រើនជាង ១៥ម៉ោងក្នុងមួយសប្តាហ៍មានមេជីវិតឈ្មោលខ្ពស់ជាង ៧៣ភាគរយ (មានលទ្ធភាពក្នុងការមានកូនក៏ខ្ពស់ផងដែរ)។

ចំណែកឯការសិក្សាមួយផ្សេងទៀតបានឲ្យដឹងផងដែរថា បុរសដែលចំណាយពេលមើលទូរទស្សន៍លើសពី ២០ម៉ោងក្នុងមួយសប្តាហ៍ (មានន័យថាមិនបានធ្វើសកម្មភាព ឬមិនបានហាត់ប្រាណ) គឺមានមេជីវិតឈ្មោលទាបជាង៤៤ភាគរយ។ 

រូបភាពតំណាង

#បុរសនោះមិនមានការជក់បារី

ចំពោះចំណុចនេះចង់បង្ហាញថាការជក់បារីបណ្តាលឲ្យមានការកាត់បន្ថយចំនួនមេជីវិតឈ្មោលរបស់បុរស និងថែមទាំងមានភាគទាបនៅក្នុងការមានផ្ទៃពោះផងដែរ។ ដូច្នេះបុរសដែលមិនជក់បារីអាចបញ្ជាក់ថាពួកគេមានចំនួនមេជីវិតឈ្មោលដែលមានសុខភាពល្អ និងមានលទ្ធភាពនៅក្នុងការមានកូន។

#ចូលចិត្តបរិភោគត្រី

បុរសដែលចូលចិត្តបរិភោគត្រីគឺបង្ហាញថា ពួកគេមានមេជីវិតឈ្មោលរឹងមាំ និងមានសុខភាពល្អ ព្រោះត្រីជាប្រភព នៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលល្អសម្រាប់បង្កើនចំនួនមេជីវិតឈ្មោល និងបង្កើនចលនានៃមេជីវិតឈ្មោលក្នុងការបង្កកំណើត។

រូបភាពតំណាង

#មិនទទួលទានសាច់កែច្នៃ

ដោយសារអាហារ ដែលគ្មានប្រយោជន៍ដល់សុខភាព ឬសាច់កែច្នៃដូចជា ពពួកសាច់បាតេ សាច់ក្រក ប្រហិត បឺរហ្គឺរ ដំឡូងបារាំងបំពង និងនំដូណាត់ទាំងនេះ បានបំផ្លាញគុណភាពមេជីវិតឈ្មោល រំខានដល់កម្រិតអរម៉ូនបុរស និងថែមទាំងធ្វើឲ្យប៉ះពាល់ដល់ សុខភាពមេជីវិតឈ្មោលរបស់បុរស។ ហេតុនេះបុរសដែលចូលចិត្តទទួលទានអាហារទាំំងនេះ នឹងអាចធ្វើឲ្យមេជីវិតឈ្មោលរបស់ពួកគេទាប និងមានសុខភាពមិនល្អ។

#មិនស្លៀកខោទ្រនាប់តឹងខ្លាំងពេក

ការស្លៀកខោទ្រនាប់រឹបតឹងខ្លាំងពេក វាមិនល្អសម្រាប់ស្បែករបស់អ្នកនោះទេ និងថែមទាំងធ្វើឲ្យប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោល ព្រោះខោទ្រនាប់រឹបតឹងធ្វើឲ្យមានការឡើងកំដៅពងស្វាស ហើយការកើនឡើង សីតុណ្ហភាពនេះអាចសម្លាប់មេជីវិតឈ្មោលរបស់បុរសបាន។

#ការជិះកង់

ជាការពិតណាស់ប្រសិនការជិះកង់រយៈពេលយូរពេក ក៏អាចធ្វើឲ្យមានការកើនឡើងកំដៅពងស្វាស និងជាហេតុអាចសម្លាប់មេជីវិតឈ្មោលរបស់បុរសបានដែរ ព្រោះមេជីវិតឈ្មោលត្រូវការសីតុណ្ហភាពសមល្មមដើម្បីរស់។ ទាំងនេះអាចប្រាប់អ្នកឲ្យដឹងថាបុរសដែលជិះកង់ច្រើនម៉ោង គឺមានមេជីវិតឈ្មោលទាប។

#ការទុកទូរសព្ទនៅក្នុងហោប៉ៅ

សារធាតុវិទ្យុសកម្មដែលចេញពីទូរសព្ទដៃ ពិតជាអាចកាត់បន្ថយចំនួនមេជីវិតឈ្មោល និងធ្វើឲ្យមេជីវិតឈ្មោល បាត់បង់គុណភាពក្នុងការបង្កកំណើតទៀតផង។ ហេតុនេះអ្នកអាចសម្គាល់បានថាបុរសនោះ អាចមានចំនួនមេជីវិតឈ្មោលទាប ឬមេជីវិតឈ្មោលមិនមានសុខភាពល្អ តាមរយៈការដាក់ទូរសព្ទនៅក្នុងហោប៉ៅញឹកញាប់៕

កុំទទួលទានសាច់កែច្នៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]