អាមេរិក៖ វីដេអូឃ្លីបរបស់ម្ចាស់ដែលជាអ្នកថែរក្សា សត្វខ្លាឃ្មុំយក្សមួយក្បាល ទម្ងន់រហូតដល់ទៅជាង ៦០០គីឡូក្រាម ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាច្រើន លើបណ្តាញសង្គម ដែលបង្ហាញពីស្រលាញ់ បីបមថ្នាក់ថ្នម យ៉ាងយកចិត្តទុកដាក់។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោក Jim Kowalczik គឺជាម្ចាស់នៃមជ្ឈមណ្ឌលសត្វព្រៃ «Orphaned Wildlife Center» ដែលមានទីតាំងស្ថិតនៅក្នុងភូមិ Otisville ទីក្រុង New York សហរដ្ឋអាមេរិក។ ហើយលោកក៏ជាម្ចាស់ ដែលចិញ្ចឹមសត្វខ្លាឃ្មុំខ្មៅយក្សមួយក្បាល ខាងលើនេះផងដែរ និងបានដាក់ឈ្មោះឲ្យវាថា Jimbo

Jimbo គឺជាអម្បូរខ្លាឃ្មុំ Kodiak Bear មួយប្រភេទ ហើយវាត្រូវបានលោក Kowalczik យកមកចិញ្ចឹមនៅមណ្ឌលរបស់លោក តាំងតែពីវានៅតូចមកម៉្លេះ ។

រូបភាព៖ លោក Jim Kowalczik និងខ្លាឃ្មុំខ្មៅ Jimbo

មកទល់ពេលនេះ Jimbo មានអាយុ២៤ឆ្នាំហើយ និងមានទម្ងន់រហូតដល់ទៅ ១,៤០០ផោន (ប្រហែលជា ៦៣៥គីឡូក្រាម) ជាមួយនឹងកម្ពស់ ១០ហ្វីត (ប្រហែល ៣ម៉ែត្រ) ឯណោះ។ ដោយសារតែ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្លាឃ្មុំខ្មៅដ៏ធំជាទីស្រលាញ់របស់លោក Kowalczik ហាក់មានអារម្មណ៍ ស្រងូតស្រងាត់ មិនសូវជារីករាយ ទើបទីបំផុតលោកក៏បានសម្រេចចិត្ត ធ្វើរឿងមួយជាមួយ Jimbo ។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប គេឃើញពីសកម្មភាពរបស់លោក Kowalczik បានអោបថើប និងបបោសអង្អែល ថ្នាក់ថ្នម Jimbo ពោរពេញដោយការស្រលាញ់ លួងលោម យ៉ាងយកចិត្តទុកបំផុត។

លោក Kowalczik បានឲ្យដឹងថា ប្រសិនបើខ្លាឃ្មុំរបស់អ្នក ហាក់មានអារម្មណ៍ពិបាកចិត្ត មិនរីករាយ ឬឈឺ នោះអ្នកប្រាកដជាធ្វើដូចលោកជាមិនខាន។ ពោលគឺ ត្រូវការមើលថែទាំ ថ្នាក់ថ្នម និងផ្តល់ក្តីស្រលាញ់ទៅឲ្យវាជាពិសេសតែម្តង។

រូបភាព៖ លោក Jim Kowalczik និងខ្លាឃ្មុំខ្មៅ Jimbo

បើទោះបីជាយ៉ាងណាក្តី គេមិនដឹងទេថា Jimbo កើតមានជំងឺអ្វីឲ្យពិតប្រាកដនោះឡើយ ទើបបណ្តាលឲ្យវាហាក់ប្រែប្រួល បាក់ទឹកចិត្ត និងក្លាយទៅជាក្រៀមក្រំបែបនេះ។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយកាលពីថ្ងៃទី៥ កុម្ភៈ កន្លងទៅនេះ ដោយទទួលបានអ្នកចុចចូលមើល រហូតដល់ទៅច្រើនជាង ១លានដងឯណោះ។ ជាមួយគ្នានេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួន ចំពោះការស្រលាញ់ទៅលើ Jimbo ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាព៖ លោក Jim Kowalczik និងខ្លាឃ្មុំខ្មៅ Jimbo
រូបភាព៖ លោក Jim Kowalczik និងខ្លាឃ្មុំខ្មៅ Jimbo
រូបភាព៖ លោក Jim Kowalczik និងខ្លាឃ្មុំខ្មៅ Jimbo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]