ការបង្ករោគកើតឡើងនៅពេលបាក់តេរី ឬពពួកផ្សិតស្ថិតនៅក្រោមស្បែក ហើយការឆ្លងរោគរវាងក្រចក និងស្បែកនេះត្រូវបានគេហៅថា paronychia ។ ទន្ទឹមនឹងនេះផងដែរ ការឆ្លងមេរោគនេះគេក៏ឃើញវាកើតមានឡើងនៅលើក្រចកដៃ និងក្រចកជើង។ ជាមួយនឹងគ្នានេះផងដែរ វាក៏ចេញនូវរោគសញ្ញាមួយចំនួនដូចជាក្រហម ហើម មានការឈឺចាប់ អារម្មណ៍ក្តៅខ្លួនតិចៗ និងមានហូរឈាមតិចតួចនៅគែមក្រចក។

គួរឲ្យកត់សម្គាល់ផងដែរថា កត្តាដែលបណ្តាលឲ្យកើតមានមេរោគឆ្លងនៅលើក្រចកនេះមានដូចជាស្បែកស្ងួត ការខាំក្រចក ការបៀមក្រចកដៃញឹកញាប់ កាត់ក្រចកខ្លីពេកដែលបណ្តាលឲ្យដាច់ដល់សាច់ខ្ចីនៃក្រចក ការប្រើកាវដែលមានជាតិគីមីដើម្បីបិតក្រចកដៃសិប្បនិមិ្មត ការដាក់ប៉ះពាល់ទឹកញឹកញាប់ពេក និងការកើតមានជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែមផងដែរ។

រូបភាពតំណាង

ប៉ុន្តែអ្នកមិនចាំបាច់បារម្ភនោះទេ អ្នកអាចការពារ និងព្យាបាលការឆ្លងរោគនៅគល់ក្រចកដៃ ឬក្រចកជើងបានដោយធ្វើតាមការណែនាំចាងក្រោម៖

#វិធីការពារការកើតមានការឆ្លងមេរោគនៅលើគលក្រចករួមមាន

• អ្នកត្រូវចៀសវាងសកក្រចក ឬធ្វើឲ្យក្រចករបកដែលអាចបណ្តាលឲ្យមានរបួសក៏ដូចជាបង្កើតឲ្យមានការឆ្លងរោគ។

• សម្អាតក្រចកឲ្យបានស្អាត និងកាត់ឲ្យខ្លី(មិនត្រូវកាត់ក្រចកខ្លីពេក)

• ប្រើក្រែមផ្តល់សំណើមដល់ក្រចកឲ្យបានទៀងទាត់

• ចៀសវាងពីការខាំក្រចក

• ចៀសវាងមិនត្រូវឲ្យក្រចកត្រូវទឹក ឬស្ថិតក្នុងសភាពសើមរយៈពេលយូរពេក ហើយត្រូវពាក់ស្រោមដៃ និងស្រោមជើងការពារក្រចកប្រសិនបើអ្នកប៉ះពាល់ជាមួយទឹករយៈពេកយូរ។ 

រូបភាពតំណាង

#ចំណែកឯការព្យាបាលវិញគឺមានភាពងាយស្រួលដែលអ្នកអាចធ្វើបានដោយខ្លួនឯង

១/ ត្រាំដៃ ឬជើងជាមួយទឹកក្តៅ៖ ត្រាំក្រចកដែលរងផលប៉ះពាល់នោះជាមួយទឹកក្តៅរយៈពេល១៥នាទី(៤ដង ឬលើសពីនេះក្នុងមួយថ្ងៃ) ដើម្បីសម្អាត និងបង្កើនលំហូរឈាមនៅតំបន់ដែលមានបញ្ហា។

២/ កាត់កែមក្រចកឲ្យបានស្អាតចៀសវាងវាដាច់រលាត់ដែលអាចធ្វើឲ្យមានការឆ្លងរោគបន្ថែមទៀត។

៣/ ផ្តល់សំណើម៖ ប្រើក្រែមផ្តល់សំណើមដល់ក្រចក ធ្វើយ៉ាងណាត្រូវឲ្យតំបន់ដែលទទួលរងផលប៉ះពាល់មានសំណើម ចៀសវាងវាស្ងួត ដើម្បីព្យាបាលការឆ្លងរោគឲ្យឆាប់ជាសះស្បើយ។

៤/ ការប្រើប្រាស់ឱសថ៖ វេជ្ជបណ្ឌិតបានណែនំាឲ្យមានការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច ឬថ្នាំប្រឆាំងនឹងពពួកផ្សិតអាស្រ័យទៅលើមូលហេតុនៃការបង្ករោគនោះ ដើម្បីបង្កើនល្បឿនក្នុងការព្យាបាលឲ្យឆាប់ជាសះស្បើយ។

រូបភាពតំណាង

គួរបញ្ចាក់ផងដែរថា ប្រសិនបើករណីអ្នករកឃើញនូវកត្តាមួយចំនួនដូចខាងក្រោម អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗ!

• ការឆ្លងរោគនៅលើគលក្រចកមានលក្ខណៈធ្ងន់ធ្ងររហូតដល់មានខ្ទុះ

• ការបង្ករោគនោះមានរយៈពេលយូរជាង ៦សប្តាហ៍

• ការឆ្លងរោគក្រចកនេះរាលដាលដល់ដៃ ឬជើង និងថែមទាំងបាត់បង់អារម្មណ៍ឈឺចាប់ជាដើម៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]