បរទេស៖ ខែ្សបម្រើ Paul Pogba មានការសោកស្ដាយ ដែលត្រលប់មកលេងឲ្យ Manchester United វិញ ហើយអាចនឹងឈានទៅដល់ការចាកចេញ ពីក្លិបនៅរដូវកាលក្ដៅ ខាងមុខថែមទៀតផង។ នេះបើយោងតាមសម្ដី របស់លោក And Ince អតីតប្រធានក្រុមរបស់ក្លិបមួយនេះ បានលើកឡើង។ 

Pogba ស្ដាយក្រោយដែលខ្លួនលេងឲ្យ Man Utd

ប៉ុន្មានប្រកួតចុងក្រោយនេះ Pogba ហាក់បីដូចជាធើ្វមិនបានល្អនោះឡើយ ដោយទម្រង់លេងរបស់គេ មានការធ្លាក់ចុះ ស្របពេលដែលអ្នកចាត់ការ លោក Jose Mourinho ក៏បានផ្លាស់ប្ដូររូបគេ ជាញឹកញាប់ផងដែរ ក្នុងប៉ុន្មានប្រកួតមកនេះ ពោលគឺមិនអាចឲ្យគេលេងពេញ ៩០នាទីឡើយ។

ស្របពេលជាមួយគ្នានេះដែរ មានការលេចឭពាក្យចចាមអារ៉ាមមួយចំនួនដែរថា ខែ្សបម្រើសញ្ជាតិបារាំង រូបនេះ មិនពេញចិត្ដចំពោះទម្រង់លេងដែលអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ បានដាក់ឲ្យរូបគេលេង ដែលនេះអាចជាមូលហេតុធើ្វឲ្យទម្រង់លេងរបស់គេធ្លាក់ចុះ។  

Pogba លេងមិនសូវបានពេញ ៩០នាទី នោះឡើយ ប៉ុន្មានប្រកួតមកនេះ

លោក And Ince ដែលជាអតីតកីឡាកររបស់ក្រុម Manchester United បាននិយាយពីស្ថានភាពរបស់ Pogba ថា៖

«ប្រសិនបើ Pogba ពិតជាមានអារម្មណ៍ដូច្នេះមែននោះ រូបគេពិតជាមានការសោកស្ដាយក្នុងការវិលត្រលប់មកកាន់ Man Utd។ ខ្ញុំអាចយល់ពីអារម្មណ៍ Pogba ដោយសារតែ ការដាក់ទម្រង់លេងរបស់គ្រូបង្វឹក។ រូបគេចូលចិត្ដឡើង ចូលចិត្ដសម្រុក មិនមែនរូបគេចូលចិត្ដលេងលក្ខណៈគ្រប់គ្រងនៅតំបន់បម្រើទាំងអស់តែម្ដងនោះទេ» ៕
លោក And Ince បកស្រាយពីស្ថានភាពរបស់ Pogba បច្ចុប្បន្ន
Pogba មិនពេញចិត្ដចំពោះតំណែងដែល Mourinho ដាក់ឲ្យគេលេង
Sanchez និង Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]