ម៉ាញ៉េស្យូមគឺជាសារធាតុចាំបាច់បំផុតដែលរាងកាយត្រូវការ។  កាលណាអ្នកមានម៉ាញ៉េស្យូមគ្រប់គ្រាន់ វាជួយដល់ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម  បង្កើនមុខងារសរសៃប្រសាទ  គ្រប់គ្រងសម្ពាធឈាម  ផលិតសារធាតុប្រឆាំងអុកស៊ីតកម្ម និងផលិតសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ។

ប៉ុន្តែប្រសិនជាអ្នកមានម៉ាញ៉េស្យូមមិនគ្រប់គ្រាន់ទេនោះ អ្នកនឹងមានហានិភ័យនៃការកើតមានជំងឺបេះដូង។ ហេតុនេះដើម្បីការពារការកើតមានជំងឺបេះដូង អ្នកត្រូវផ្តល់ឲ្យរាងកាយនូវម៉ាញ៉េស្យូមគ្រប់គ្រាន់ ដោយការទទួលទានអាហារសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដូចខាងក្រោម៖

រូបភាពតំណាងនៃក្រុមអាហារដែលសម្បូរទៅដោយម៉ាញ៉េស្យូម

#គ្រាប់ល្ពៅ

គ្រាប់ល្ពៅមិនត្រឹមតែជាអាហារដ៏ពេញនិយមប៉ុណ្ណោះទេ វាថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។  គ្រាប់ល្ពៅអាចផ្តល់ជាតិម៉ាញេស្យូមដែលរាងកាយត្រូវការប្រចាំថ្ងៃបាន (ទទួលទានគ្រាប់ល្ពៅលីងកន្លះពែងក្នុងមួយថ្ងៃ)។

#សូកូឡាខ្មៅ

នៅក្នុងសូកូឡាខ្មៅមួយដុំមានផ្ទុករហូតដល់ជិត ១/៤នៃម៉ាញ៉េស្យូមដែលរាងកាយត្រូវការប្រចាំថ្ងៃ។ ហេតុនេះទើបបានជាវាក្លាយជាអាហារដ៏ល្អសម្រាប់បង្កើនជាតិម៉ាញ៉េស្យូម។ 

គ្រាប់ល្ពៅ

#គ្រាប់អាល់ម៉ុន(Almonds)

គ្រាប់អាល់ម៉ុនក៏ជាប្រភពនៃម៉ាញ៉េស្យូមដ៏ល្អផងដែរ។  នៅក្នុងគ្រាប់អាល់ម៉ុនចំនួន ២៨ក្រាម មានផ្ទុកម៉ាញ៉េស្យូមចំនួន ៨០មីលីក្រាម។

#ផ្លែចេក

អ្នកអាចយកចេកធ្វើជាអាហារពេលព្រឹក ឬធ្វើជាបង្អែមសម្រាប់ទទួលទានដើម្បីបន្ថែមជាតិម៉ាញ៉េស្យូម ព្រោះនៅក្នុងចេកមួយផ្លែមានផ្ទុក ៣២មីលីក្រាមនៃម៉ាញ៉េស្យូម។

#សណ្តែកសៀង ឬប្រភេទសណ្តែកផ្សេងៗទៀត

អ្នកគ្រាន់តែទទួលទានសណ្តែកសៀងលីងកន្លះពែងក្នុងមួយថ្ងៃ។  អ្នកក៏អាចទទួលទានសណ្តែកផ្សេងៗទៀត ដូចជាសណ្តែកក្រហម សណ្តែកខ្មៅ ឬសណ្តែកសជាដើម។ 

សណ្តែកសៀង

#ផ្លែបឺរ

ការទទួលទានផ្លែបឺរចំនួនមួយចំហៀងនៅពេលថ្ងៃ  អាចទទួលបានប្រហែល ១៥ភាគរយនៃម៉ាញ៉េស្យូមដែលរាងកាយត្រូវការប្រចាំថ្ងៃ និងសារធាតុចិញ្ចឹមល្អៗដទៃទៀត។

#តៅហ៊ូ

តៅហ៊ូផលិតចេញពីសណ្តែកសៀង ដែលជាប្រភពនៃម៉ាញ៉េស្យូមចាំបាច់ ហើយនៅក្នុងតៅហ៊ូកន្លះពែង មានផ្ទុកម៉ាញ៉េស្យូមចំនួន ៣៧មីលីក្រាមផងដែរ។

#ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវត្រូវបានគេចាត់ទុកជាបន្លែមួយក្នុងចំណោមអាហារដែលសម្បូរដោយម៉ាញ៉េស្យូមសំខាន់ៗសម្រាប់ប្រព័ន្ធរាងកាយក្នុងការការពារពីជំងឺបេះដូង៕

ផ្កាខាត់ណាខៀវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]