ថៃ៖ ថ្ងៃទី ១៤ កុម្ភៈ ជាទិវានៃក្តីស្រលាញ់ម្សិលមិញនេះ តារាសម្តែងស្រីកញ្ញា Pancake Khemanit ពិតជាមានភាពសប្បាយរីករាយ និងរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង នៅពេលដែលគូស្នេហ៍ជាទីស្រលាញ់របស់ខ្លួន គឺលោក Saksoonthorn បានជូនបាច់ផ្កា Surprise យ៉ាងភ្ញាក់ផ្អើលនៅចំពោះមុខមនុស្សជាច្រើន។

ដោយនៅក្នុងនោះដែរ ក៏ជាថ្ងៃដែលតារាសម្តែងស្រីកញ្ញា Pancake និងគូស្នេហ៍របស់ខ្លួន បានធ្វើការរួមគ្នាជាលើកដំបូងផងដែរ។

ហើយគ្រាន់តែចប់ការងារភ្លាម ស្រាប់តែលោក Saksoonthorn យកបាច់ផ្កាមួយបាច់ធំមកជួនខ្លួន ធ្វើឱ្យស្រីស្រស់ Pancake រំភើបយ៉ាងខ្លាំង ស្ទើរតែរកពាក្យអ្វីមកនិយាយមិនចេញ មិននឹកស្មានថាគូស្នេហ៍នាង ទោះបីជាមានអាយុច្រើនបន្តិចមែន ប៉ុន្តែចេះស្វីតមិនឱ្យចាញ់គូស្នេហ៍តារាៗផ្សេងៗដែលនៅមានអាយុតិចៗនោះទេ៕

ទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖

តារាសម្តែង Pancake ត្រូវគូស្នេហ៍ជូនបាច់ផ្កាក្នុងថ្ងៃ ១៤ កុម្ភៈ
តារាសម្តែង Pancake ត្រូវគូស្នេហ៍ជូនបាច់ផ្កាក្នុងថ្ងៃ ១៤ កុម្ភៈ
តារាសម្តែង Pancake និងគូស្នេហ៍
តារាសម្តែង Pancake និងគូស្នេហ៍
តារាសម្តែង Pancake ត្រូវគូស្នេហ៍បង្ហាញភាពផ្អែមល្ហែមដាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]