បរទេស៖ អ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor បានបន្ដការហ្វឹកហាត់អស់ជាច្រើនម៉ោង ដើម្បីត្រៀមវិលទៅរកការប្រកួតរបស់ខ្លួនវិញ នៅពេលខាងមុខ ក្រោយការបរាជ័យទៅលើ Floyd Mayweather កាលពីឆ្នាំមុន។

យ៉ាងណាមិញ កាលពីថ្មីៗនេះ កីឡាករវ័យ២៩ឆ្នាំ រូបនេះ ក៏បានបង្ហោះរូបភាពមួយសន្លឹក នៅក្នុងបណ្ដាញសង្គម ដែលបង្ហាញពីការហ្វឹកហាត់របស់ខ្លួន នៅកន្លែងហាត់ប្រាណមួយកន្លែង ខណៈដែលកូនប្រុសរបស់គេ ក៏បានមកមើលផ្ទាល់ផងដែរ។  

ហេតុតែស្រលាញ់ពេក សូម្បីតែទៅហ្វឹកហាត់ ក៏ McGregor នាំកូនទៅជាមួយដែរ

គួរឲ្យដឹងថា McGregor មិនទាន់បានចូលរួមក្នុងការប្រកួតណាមួយឡើយ ចាប់តាំងពីការចាញ់ទៅលើអ្នកប្រដាល់ សញ្ជាតិអាមេរិក Floyd Mayweather កាលពីជាង ៦ខែមុន។

អ្នកលេងក្នុងទ្រុងសញ្ជាតិអៀរឡង់ រូបនេះ ត្រូវបានគេរំពឹងថា នឹងវិលចូលក្នុងការប្រកួតក្បាច់គុនជម្រុះ ឫ MMA សាជាថ្មី នៅក្នុងពេលឆាប់ៗនេះ ដោយការប្រកួតនោះនឹងអាចមានតម្លៃ ៣៦០លានផោន ឯណោះ (ប្រមាណ ៥០៥លានដុល្លារអាមេរិក) ៕ 

McGregor មិនទាន់ចូលរួមក្នុងប្រកួតណាមួយឡើយ តាំងពីការចាញ់លើ Floyd Mayweather
កូនរបស់ Conor McGregor

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]