អេស្ប៉ាញ៖ Ronaldo បានបំបែកកំណត់ត្រាមួយកាលពីយប់មិញ គឺក្លាយជាកីឡាករដំបូងគេ ដែលអាចរកគ្រាប់បាល់ចំនួន ១០០គ្រាប់ ឲ្យក្រុមតែមួយក្នុងព្រឹត្ដិការណ៍ Champions League ។

ពោលនោះគឺ Ronaldo រកបាន ១០០គ្រាប់ឲ្យ Real Madrid ក្រោយស៊ុត ២គ្រាប់ជួយក្រុមឈ្នះ PSG ៣-១ ក្នុងវគ្គ ១៦ក្រុមជើងទី១ នៃពានរង្វាន់ខាងលើនេះ។

នៅក្នុងការប្រកួតនោះ ក្រុម PSG លេងបានល្អដែរ នៅវគ្គដំបូង ដោយអាចនាំមុខមុន ដោយកីឡាករ Adrien Rabiot នៅនាទី៣៣នៃ វគ្គទី១។

ជិតចប់តង់ទី១ទៅហើយ ពោលគឺ នៅនាទី៤៥ Ronaldo ទទួលបានបាល់ប៉េណាល់ទី ១គ្រាប់វិញ តាមស្មើ ១-១ ក្រោយកីឡាកររបស់ PSG បង្កកំហុសមកលើ Kross របស់ Real ។

ចូលដល់វគ្គទី២នេះ ក្រុមម្ចាស់ផ្ទះបានធើ្វការគាបសង្កត់ រហូតដល់នាទី៨៣ Ronaldo បានថែមគ្រាប់ទី២ ខណៈជិតចប់ការប្រកួតទៅហើយ Marcelo ដែលជាខ្សែការពារ អាចថែមបានគ្រាប់ទី៣ ក្រោយពីទទួលបានបាល់ពី Asensio ។

គួរឲ្យដឹងថា ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Real Madrid បានយកឈ្នះលើក្រុម PSG ក្នុងលទ្ធផល ៣-១ ៕ 

Real Madrid 3-1 PSG
Real Madrid 3-1 PSG
Real Madrid 3-1 PSG
Real Madrid 3-1 PSG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]