ដើម្បីបំពេញតាមសំនូមពររបស់ទស្សនិកជន ស្ថានីយទូរទស្សន៍ PNN នឹងផ្លាស់ប្តូរម៉ោងចាក់ផ្សាយខ្សែភាពយន្តភាគហុងកុងពីម៉ោង១១និងម៉ោង១២ថ្ងៃត្រង់ទៅចាក់ផ្សាយនៅម៉ោង ៥ល្ងាច ដល់ ៧យប់ ជាម៉ោងពិសេស។ ខ្សែភាពយន្តហុងកុងដែលនឹងត្រូវ

ចាក់ផ្សាយសម្រាប់ម៉ោងពិសេសនេះមានចំនួនពីររឿងគឺរឿង ល្បិចក្នុងរាជវាំង​វគ្គ១ និងរឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន ។ រឿងទាំពីរនេះសុទ្ធសឹងជារឿងភាគហុងកុង

ដែលពេញនិយមនិងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។

រឿងល្បិចក្នុងរាជវាំងវគ្គ១ ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនប្រចាំនៅហុងកុង។ រឿងនេះជាប្រភេទរឿងបែបល្បិចកល្ប ច្រណែន ឈ្នានីស ប្រកួតប្រជែង តំណែងជាអគ្គមហេសីរបស់ស្តេច។

"ល្បិចក្នុងវង់ល្បែងវគ្គ1" នឹងចាប់ផ្តើមចាក់ផ្សាយនៅថ្ងៃទី ១៣ ខែកម្ភៈតទៅ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៥ ដល់ម៉ោង ៦ល្ងាច។

ចំណែកឯរឿងភាគទី២គឺរឿង "ភ្នាក់ងារCIDកំចាត់គ្រឿងញៀន" រឹតតែមិនធ្វើអោយទស្សនិកជនខកបំណង ព្រោះជាប្រភេទរឿង ស៊ើបអង្កេតរឿងក្តីជួញដូរគ្រឿងញៀនឆ្លងដែននៅហុងកុង និងការប្រកួតប្រជែងគ្មានទីបញ្ចប់ ដែលនឹងផ្សាយជូនទស្សនានៅថ្ងៃទី ២៧ ខែកម្ភៈវេលាម៉ោង ៦ ដល់ ៧យប់។

ចង់ដឹងថាសាច់រឿងល្អមើលនឹងប្រទាក់ក្រឡាយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាខ្សែភាពយន្តភាគហុងកុង នៅស្ថានីយទូរទស្សន៍ PNN តែមួយគត់។

ទស្សនាឈុតខ្លីរឿង ល្បិចក្នុងរាជវាំង វគ្គ១ ៖

https://www.facebook.com/PNNDramaFanClub/videos/985891191567271/

ទស្សនាឈុតខ្លីរឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន ៖

រឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន
រឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន
រឿង ភ្នាក់ងារCIDកំចាត់គ្រឿងញៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]