ភ្នំពេញ៖ រយៈពេលបីឆ្នាំជាប់ៗគ្នាហើយ ដែលតារាហ្វេសប៊ុកដ៏ល្បី លោក Peypey Dy និងលោក ទ្រី សក្កដា តែងតែបញ្ចេញបទចម្រៀងច្រៀងរួមគ្នា សម្រាប់ស្វាគមន៍ថ្ងៃ១៤កុម្ភៈ ទិវានៃក្តីស្រលាញ់។ ហើយគ្រប់បទទាំងនោះ សុទ្ធតែទទួលបានការគាំទ្រ ពីសំណាក់អ្នកគាំទ្រយ៉ាងច្រើន សន្ធឹកសន្ធាប់ផងដែរ។

យ៉ាងណាមិញ សម្រាប់ឆ្នាំ២០១៨នេះ ក៏មិនខុសពីឆ្នាំមុនៗដូចគ្នា ដោយតារាទាំង២ដួងនេះ បានបញ្ចេញបទចម្រៀងរបស់ខ្លួន សម្រាប់ទិវានៃក្តីស្រលាញ់ ដើម្បីតម្រូវចិត្តអ្នកគាំទ្ររបស់ខ្លួន ដូចកាលពីឆ្នាំមុនៗ។

ក្នុងនោះដែរ ចំពោះបទចម្រៀងដែលទើបតែចេញបុន្មានម៉ោងមុននេះ បែរជាធ្វើឲ្យអ្នកគាំទ្រ ប្លែកអារម្មណ៍ ខុសបទចាស់ៗ ដោយសារតែអ្នកទាំង២ ធ្លាប់តែបញ្ចេញបទ ចម្រៀងទាក់ទងរឿងស្នេហា តែសម្រាប់ឆ្នាំនេះវិញ ពួកគេបែរជាចេញបទ​បែបពាក់ព័ន្ធ នឹងមិត្តភក្តិ ដែលមានចំណងជើងថា «Best Friend» ទៅវិញ។

ទោះជាយ៉ាងណាក្តី សម្រាប់បទចម្រៀងមួយបទនេះ ក៏នៅតែមានអ្នកគាំទ្រ យ៉ាងច្រើនមិនខុសពីឆ្នាំមុនៗដដែល ហើយវាពិតជាទាក់ទាញមែនទែន៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖

បទ «Best Friend»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy