ភ្នំពេញៈ ក្រោយពីតារាចម្រៀងស្រី  រូបស្រស់សាច់សរម៉ដ្ឋរលោង កញ្ញា សុខ ពិសី មានការអាក់ខានមិនបាន បង្ហាញវត្តមាននៅក្នុងកម្មវិធី សម្ពោធរឿងថ្មី របស់ផលិតកម្មសាន់ដេ នៅថ្ងៃទី២១ ខែវិច្ឆិកា រួចមកនោះ បានលេចឭព័ត៌មានថា ការអវត្តមាននេះ ដោយសារតែនាងមានការ អាក់អន់ស្រពន់ចិត្ត ទើបមិនចូលរួម តែក្រោយពីព័ត៌មាននេះចុះផ្សាយ មិនទាន់បានប៉ុន្មានផង តារាស្រីរូបនេះ ក៏បានចេញមុខអះអាងថា ការអវត្តមានរបស់នាងមិនមែន ដោយសារតែការច្រណែននោះទេ គឺដោយសារតែនាង មានការរវល់ផ្ទាល់ខ្លួន ទើបមិនបានចូលរួមបែបនេះ។

តារាចម្រៀងស្រី សំលេងស្រទន់ កញ្ញា សុខ ពិសី បានប្រាប់ ដើមអម្ពិល ឲ្យដឹងតាមទូរស័ព្ទនៅរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២នេះថា បន្ទាប់ពីនាងបានឃើញ សារព័ត៌មានចុះផ្សាយពីរឿងដែលនាង អវត្តមានក្នុងថ្ងៃនេះ ដោយសារតែរឿងអន់ចិត្ត និងអៀនខ្លួនដោយមិនអាចប្រឈមមុខ និងការពិតក្រោយពីបាត់តំណែង ជាតួឯកស្រីនោះ គឺមិនមែនជាការពិត នោះទេ ព្រោះថានាងមិនដែលសូម្បី តែគិតថាមានចិត្តច្រណែនឈ្នានីស មិត្តរួមការងារដោយ សារតែរឿងហ្នឹងនោះទេ ហើយសម្រាប់ការអវត្តមានរបស់នាង គឺដោយសារតែស្របពេលជាមួយ និងបុណ្យកឋិនដែល គ្រួសាររបស់នាងធ្វើដង្ហែ ទៅកៀនស្វាយ ទើបធ្វើឲ្យនាងអាក់ខានមិនបានចូលរួមបែបនេះ។

កញ្ញា សុខ ពិសី ក៏បានប្រាប់ឲ្យដឹងទៀតថា “ គ្មានមូលហេតុណាដែលខ្ញុំមាន ការអន់ចិត្តដូចគេ ចុះផ្សាយនោះទេ ព្រោះថាមូលហេតុដែលខ្ញុំ មិនបានថតនៅក្នុងរឿងនេះ គឺដោយសារតែខ្លួនខ្ញុំមិនមានពេលគ្រប់គ្រាន់ ក្នុងការថត ទើបខ្ញុំប្រាប់ទៅខាងក្រុមហ៊ុន ឲ្យរកតួឯកស្រីថ្មីមកសម្តែងជំនួស ហើយខ្ញុំសូមប្រកាសថា ខ្ញុំគ្មានចិត្តខឹងសម្បារ ឬក៏អាក់អន់ចិត្តអីទេ ហើយខ្ញុំពិតជាមានការសោកស្តាយណាស់ ដែលមិនបានចូលរួម ក្នុងកម្មវិធីសម្ពោធ កាលពីព្រឹកមិញនេះ តែផ្ទុយទៅវិញខ្ញុំមានការ សប្បាយចិត្តទៅវិញទេ បើសិនជារឿងនេះទទួលបាន ជោគជ័យខ្លាំង ព្រោះខ្ញុំចង់ឲ្យផលិតកម្ម មានការរីកចម្រើនកាន់តែខ្លាំង ហើយអ្វីដែលជាភាពជោគជ័យ របស់ក្រុមហ៊ុនក៏ជាជោគជ័យ របស់ខ្ញុំដូចគ្នា”។

នៅក្នុងការសំណេះសំណាលជាមួយ ដើមអម្ពិល នាថ្ងៃនេះ កញ្ញា សុខ ពិសីក៏បានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃអាទិត្យ ទី២៥ ខាងមុខនេះ នាងនឹងឡើងបង្ហាញមុខ ជាសាធារណៈនៅ ក្នុងកម្មវិធីប្រគំតន្ត្រី នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ហើយនាងជឿជាក់ថា ការបង្ហាញមុខ របស់នាងលើកនេះ និងទទួលបានការគាំទ្រ ពីទស្សនិកជនកាន់តែច្រើនថែមទៀត៕

Looking Today

Looking Today

Looking Today

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី