ភ្នំពេញ៖ លោកសុវណ្ណ រិទ្ធី ហៅតា វិចទ័រ ប្រធានផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ និងជាអ្នកគ្រប់គ្រងក្រុមកំប្លែងប្រចាំនៅស៊ីធីអិន ថ្មីៗនេះឃើញថាលោកហាក់ដូចជារវល់ខ្លាំងមែនទែន ជាមួយការងារសិល្បៈ ។

ប្រិយមិត្តជ្រាបហើយ ថាលោកមានកូនស្រីម្នាក់ដែល កំពុងដុះពន្លក និងចាក់ឬសយ៉ាងជ្រៅ ក្នុងវិស័យ សិល្បៈ នោះគឺកញ្ញ នីឡា ដែលមានទាំងរូបសម្រស់ស្រស់ស្អាត ព្រមទាំងទេពកោសល្យ​ សម្ដែងបានយ៉ាងល្អ មិនថាការតែថតភាពយន្ត ជាពិសេសការសម្ដែងកំប្លែង តែងតែធ្វើឲ្យទស្សនិកជន ផ្ទុះសំណើចរាល់ពេលបានទស្សនាការសម្ដែងរបស់នាង ។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងនេះ លោកបានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក អមដោយពាក្យពេចន៍ សោកស្ដាយ ដែលលោកបានថាស្តី និងប្រើពាក្យមិនគប្បី លើកូនស្រីរបស់លោក ទាំងមិនដឹងថានាងមិនសូវស្រួលខ្លួន ។

ក្នុងនោះលោកបាននិយាយថា« នីឡាឆាប់បានធូស្បើយណាកូន ប៉ាស្តាយណាស់ ពីម្សិលមិញប៉ាស្រែក គំហកដាក់កូនពេកថតរឿង។ តាមបទពិសោធន៏ ប៉ាមិនដែលស្រែកសំឡុតតួទេ។ ប៉ាម៉ាក់ស្រលាញ់កូន! ឆាប់ជាណាមីកំពូលរបស់ ប៉ា ម៉ាក់! »។

នេះជាទឹកចិត្តបារម្ភដែលឪពុក ម្ដាយគ្រប់រូបមានចំពោះកូន សង្ឃឹមថានីឡា ឆាប់ជាពីជំងឺក្នុងពេលឆាប់ៗនេះផងដែរ ៕

តោះទៅទស្សនារូបភាពក្រោម៖

លោកសុវណ្ណ រិទ្ធី ហៅតា វិចទ័រ
លោកសុវណ្ណ រិទ្ធី ហៅតា វិចទ័រ និងកូនស្រីក្នុងមន្ទីរពេទ្យ
លោកសុវណ្ណ រិទ្ធី ហៅតា វិចទ័រ និងកូនស្រីក្នុងមន្ទីរពេទ្យ
កញ្ញា នីឡ្ា កំពុងសម្រាកព្យាបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា