ភ្នំពេញ៖ តារាចម្រៀងរូបសង្ហាលោក សុវត្ថិ មុនីវណ្ណ ដែលជាតារាពន្លកថ្មីនិងជាគ្រាប់ពេជ្រ របស់ផលិតកម្មរស្មីហង្សមាស ទើបតែចេញចម្រៀង២បទប៉ុណ្ណោះ ប៉ុន្តែលោកហាក់ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីទស្សនិកជនទូទាំងប្រទេស បានយ៉ាងឆាប់រហ័ស។

យ៉ាងណាមិញ ទន្ទឹមនឹងប្រជាប្រិយភាពរបស់លោក កាន់តែមានស្ទុះ អ្នកគាំទ្រសង្កេតឃើញថា នៅលើបណ្តាញសង្គមអ៊ីនស្តារក្រាម ចំពោះគណនីរបស់លោក មានអ្នក Follow យ៉ាងច្រើនថែមទៀតផង។

តួយ៉ាង ខណៈពេលដែលគណនីអ៊ីនស្តារក្រាមរបស់ មុនីវណ្ណ មានអ្នក Follow ច្រើនបែបនេះ អ្នកគាំទ្របានចាប់អារម្មណ៍ចំណុចមួយថា គណនីរបស់លោកបែរ ជាមិនFollow តារាណាផ្សេងវិញទាំងអស់ សូម្បីតែគណនីឪពុក ឬបងប្អូនរបស់លោក ក៏លោកមិនFollow វិញនោះដែរ។

សកម្មភាពបែបនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រ ឆ្ងល់ដែរថា ហេតុអ្វីបានជា លោក មិនព្រម Follow អ្នកផ្សេងយ៉ាងដូច្នោះ ក៏ព្រោះលោក ចង់ធ្វើតាមតារាល្បីៗ ជុំវិញពិភពលោក មួយចំនួន?

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
គណនីអ៊ីនស្តារក្រាមរបស់ សុវត្ថិ មុនីវណ្ណ ដែលមិន Follow អ្នកណាទាំងអស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ