កូរ៉េខាងត្បូង៖ នៅថ្ងៃនេះក្នុងបណ្តាញអីុនស្តាក្រាម របស់សមាជិកក្រុមតារាចម្រៀង 2NE1 ដ៏ល្បីល្បាញរបស់ K-POP កញ្ញា Sandara Park បានបង្ហោះនូវរូបភាពមួយសន្លឹករបស់ខ្លួននៅក្នុងឈុតកូនក្រមុំពណ៌ស បង្កការភា្ញក់ផ្អើលមិនតិចទេសម្រាប់អ្នកគាំទ្រ។

នៅក្នុងនោះផងដែរ ក៏មានការបង្ហើបឱ្យដឹងថា រ៉ូបកូនក្រមុំដែលតារាចម្រៀង K-POP កញ្ញា Sandara Park កំពុងតែពាក់នៅលើដងខ្លួននេះ គឺជារ៉ូបទាន់សម័យប្រ៊េនម៉ាក Chanel ដោយមិនទាន់មានដាក់លក់ នៅលើទីផ្សារនៅឡើយនោះទេ។

ស្របពេលជាមួយគ្នានេះដែរ រ៉ូបដ៏ស្រស់ស្អាតដែល Sandara បានពាក់នៅលើខ្លួននាងមួយនេះ ក៏គ្រោងនឹងដាក់ឈ្មោះថា «Sandara» ថែមទៀតផង។

អាចរាប់ចាត់ទុកថា គឺជាមោទនភាពមួយរបស់នាង ដែលគេកម្រឃើញមានដូច្នេះណាស់នៅក្នុងសង្គមសិល្បៈ។

ហើយយូរៗម្តងទើបគេបានឃើញរាជនី K-POP កញ្ញា Sandara ស្លៀករ៉ូបកូនក្រមុំបែបនេះ ព្រោះរាល់ដងធ្លាប់តែឃើញ នាងស្លៀកសម្លៀកបំពាក់ បែបកាលីបទាន់សម័យប្រភេទ K-POP ប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យមានអ្នកគាំទ្រនៅក្នុងអីុនស្តាក្រាមចុច Like ជាបន្តបន្ទាប់។ 

ជាក់ស្តែង ក្នុងរយៈពេលមិនប៉ុន្មានម៉ោងប៉ុណ្ណោះ រូបភាពនាងមួយសន្លឹកនេះបានទទួលនូវការ Like ជាង ២ សែន ៧ ម៉ឺនដងឯណោះ លើអីុនស្តាក្រាមរបស់នាង ៕

ទស្សនារូបភាពខាងក្រោមនេះដូចតទៅ៖   

រាជនី K-POP កញ្ញា Sandara
រាជនី K-POP កញ្ញា Sandara
រាជនី K-POP កញ្ញា Sandara
រាជនី K-POP កញ្ញា Sandara
រាជនី K-POP កញ្ញា Sandara
រាជនី K-POP កញ្ញា Sandara ក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត
រាជនី K-POP កញ្ញា Sandara ក្នុងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត
ការបង្ហោះរូបភាពនៅក្នុង IG របស់កញ្ញា Sandara Park

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]