អង់គ្លេស៖ ក្រោយពីក្រុមតោខៀវ Chelsea កំពុងតែធ្លាក់ទម្រង់លេង ដោយជួបលទ្ធផលមិនសូវល្អប៉ុន្មានប្រកួតកន្លងមកនោះ ពេលនេះខែ្សបម្រើឆ្នើម Eden Hazard បានបង្ហើបពីរឿងទាក់ទងទៅនឹង ថៃ្ងអនាគតរបស់គេហើយ។

កាលពីប៉ុន្មានខែមុននេះ ឪពុករបស់ Hazard លោក Thierry Hazard បាននិយាយថា កូនរបស់លោក បានបដិសេធកុងត្រាថ្មីរបស់ Chelsea ដែលបានផ្ដល់ដល់រូបគេ ធើ្វឲ្យក្រុម Real Madrid ដែលចង់បានរូបគេនោះ មានសង្ឃឹមកាន់តែច្រើន។

យ៉ាងណាមិញ ថ្មីៗនេះផងដែរ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Marca ពេលសួរថា ខ្លួនអាចនឹងទៅចូលរួម Real Madrid ឬទេ? ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិក Eden Hazard បានសារភាពថា អ្វីក៏អាចកើតឡើងបានដែរ ក្នុងពិភពបាល់ទាត់។ នេះជាការចម្លើយរបស់កីឡាករ Chelsea ពេលសួរទាក់ទងនឹងក្លឹប Real Madrid។

Eden Hazard
«ពេលនេះខ្ញុំកំពុងសប្បាយចិត្តជាមួយ Chelsea។ ខ្ញុំកំពុងផ្ដោតអារម្មណ៍ធ្វើយ៉ាងណា ដើម្បីជួយក្រុមរបស់ខ្ញុំ» Hazard និយាយ៕
ក្រុមគ្រួសាររបស់ Hazard
Eden Hazard
Eden Hazard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]