(ភ្នំពេញ)៖ ក្នុងឱកាសទិវាបុណ្យនៃក្ដីស្រឡាញ់ នាពេលខាងមុខនេះ តារាសម្ដែងរូបសង្ហា លោក ប៉ែន សារ៉ាវ បានចាប់ដៃគូជាមួយនឹងម្ចាស់បទ «អតីត» លោក សាទ័រ ដោយបានបញ្ចេញចម្រៀងថ្មីមួយបទ មានចំណងជើងថា «Waiting for Valentine’s Day»។ ជាមួយនឹងអត្ថន័យបទភ្លេងថ្មី និងអ្នកចម្រៀងមានទឹកដមសំនៀងពីរោះ ច្រៀងលួងលោម ធ្វើឲ្យអ្នកស្ដាប់ មានអារម្មណ៍ល្អ ជាពិសេសការបញ្ចូលមនោសញ្ចេតនា បែបសប្បាយៗ ធ្វើឲ្យអ្នកស្ដាប់ កាន់តែមានអារម្មណ៍រីករាយ ទៅតាមចង្វាក់ភ្លេង ផងដែរ។

ចម្រៀង «Waiting for Valentine’s Day» ជាបទ original របស់លោក សាទ័រ ដែលបានយកមក Cover សារជាថ្មី ដោយបានប្ដូរ version ថ្មី ច្រៀងដោយ លោក ប៉ែន សារ៉ាវ និង លោក សាទ័រ។

គួរបញ្ជាក់ថា តារាសម្ដែង ដែលវិវឌ្ឍន៍ខ្លួន ទៅជាតារាចម្រៀង លោក ប៉ែន សារ៉ាវ បច្ចុប្បន្នហាក់មមាញឹកនឹងការងារសិល្បៈ ទាំងការងារសម្ដែង ច្រៀង និងពិធីករជាដើម។

តោះកុំឲ្យខាតពេលយូរ! ចង់ដឹងថា «Waiting for Valentine’s Day» ដែលរួមបញ្ចូលសំឡេងគ្នា ដោយលោក ប៉ែន សារ៉ាវ និងលោក សាទ័រ មានភាពពីរោះ បង្កប់ដោយអត្ដន័យខ្លឹមសារ បែបណានោះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖

ប៉ែន សារ៉ាវ
ប៉ែន សារ៉ាវ
ប៉ែន សារ៉ាវ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]