ថៃ៖ ទម្រាំតែក្លាយជាតារាល្បីមួយរូប ដែលត្រូវបានមហាជនទទួលស្គាល់គាំទ្រ និងឲ្យតម្លៃពិតជាមិនងាយនោះទេ ដោយពួកគេត្រូវឆ្លងកាត់ឧបសគ្គ ក៏ដូចជារឿងរ៉ាវជាច្រើន នៅក្នុងរង្វង់សិល្បៈ។

យ៉ាងណាមិញ ថ្ងៃនេះមានវេបសាយមួយ បានបង្ហាញពីតារាថៃទាំង១០ដួង ដែលពួកគេសុទ្ធសឹងតែ ទទួលបានការគាំទ្រស្រលាញ់យ៉ាងច្រើនលើសលប់ សំណាក់ទស្សនិកជន ទូទាំងប្រទេស និងអាចចាត់ទុកបានថា ជាតារាដែលមានអ្នកគាំទ្រច្រើនបំផុតនៅក្នុងពិភពសិល្បៈ ពេលពេលបច្ចុប្បន្ននេះ។

ចង់ដឹងថាមានតារារូបណាខ្លះ តាមដានខាងក្រោម៖   

១. តារាចម្រៀង Bird Thongchai

តារាចម្រៀងជើងចាស់ Bird ThongChai ទទួលបានការគោរពស្រលាញ់ និងត្រូវបានគេតម្លៃបំផុតក្នុងនាមជាសិល្ប​ៈរៀមច្បង​ នៅក្នុងពិភពសិល្បៈកម្សាន្តថៃ។ 

តារាចម្រៀង Bird Thongchai

២. តារាប្រុស Toon Bodyslam 

តារាប្រុសរូបនេះបានបង្កើតកម្មវិធីដ៏ធំមួយ ដើម្បីយកថវិកាបរិច្ចាគដល់មន្ទីពេទ្យជាច្រើន នៅក្នុងប្រទេសថៃ ហើយបច្ចុប្បន្ននេះ លោកមានអ្នកគាំទ្រជាច្រើនស្រលាញ់ និងគាំទ្រសកម្មភាពរបស់លោក។ 

តារាប្រុស Toon Bodyslam

៣. កំពូលតារាស្រី Aum Patcharapa

នាងក៏ត្រូវបានគេចាត់ទុកជា កំពូលតារាស្រីជើងចាស់ម្នាក់នៅក្នុងពិភពសិល្បៈថៃ ដែលមានទំហំអ្នកគាំទ្រយ៉ាងច្រើន តែងតែគាំទ្ររាល់សកម្មភាពសម្តែងរបស់នាង។

កំពូលតារាស្រី Aum Patcharapa

៤. តារាសម្តែងប្រុស Nadech Kugimiya

តារាប្រុសរូបនេះទើបតែចូលប្រឡូកសិល្ប​ៈ បានប្រមាណជា៨ឆ្នាំសោះ ប៉ុន្តែកេរ្តិ៍ឈ្មោះលោក ក៏បានរីកសុះសាយ និងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជនទូទាំងប្រទេស។

តារាសម្តែងប្រុស Nadech Kugimiya

៥. កំពូលតារាស្រី Chompoo Araya

បើទោះបីជានាងមានកូនភ្លោះដល់ទៅ២នាក់ហើយក៏ដោយ ប៉ុន្តែសម្រាស់របស់គឺនៅតែស្រស់ស្អាត លើសពីនេះទៅទៀត អ្នកគាំទ្រតែងតែហៅនាងថា «ម៉ាក់» ដោយសារឥទ្ធិពលរាជនីនៃសម្រស់របស់នាង។

កំពូលតារាស្រី Chompoo Araya

៦. តារាសម្តែងស្រី Mai Davika

តារាស្រីរូបនេះមិនត្រឹមមានសម្រស់តែប៉ុណ្ណោះនោះទេ ប៉ុន្តែនាងក៏មានទេពកោលស្យ សិល្បៈពេញខ្លួន ដែលទាំងនេះជាហេតុដែល នាងជាតារាស្រីដែលត្រូវប៉ាន់បំផុត ក្នុងការថតស្ពតពាណិជ្ជកម្ម ក៏ដូចជាកម្មវិធីធំៗជាច្រើន មិនថាក្នុងឬក៏ក្រៅប្រទេស។

តារាសម្តែងស្រី Mai Davika

៧. តារាសម្តែងប្រុស Boy Pakorn

លោកគឺជាតារាថៃប្រុសតែម្នាក់គត់ ដែលទទួលបានការFollow តាមដានច្រើនជាងគេបង្អស់ នៅលើអ៊ីនស្តារក្រាម។

តារាសម្តែងប្រុស Boy Pakorn

៨. តារាសម្តែងស្រី Yaya Urassaya

តារាស្រីរូបនេះទទួលបានការស្រលាញ់គាំទ្រយ៉ាងលើសលប់ពីសំណាក់មហាជន ដោយសារតែអត្តចរិតរួសរាយ គួរឲ្យស្រលាញ់របស់នាង។

តារាសម្តែងស្រី Yaya Urassaya

៩. តារាសម្តែងស្រី Kimmy Kimberley

តារាស្រីរូបនេះក៏ដូចជាYaya ដែរ ដោយនាងមានអ្នកគាំទ្រជាច្រើនតែងតែ រង់ចាំគាំទ្រនាង និងតែងតែដើរតាមនាង រាល់ពេលដែលនាងចូលរួមកម្មវិធីម្តងៗ។

តារាសម្តែងស្រី Kimmy Kimberley

១០. តារាសម្តែងប្រុសសង្ហា Mario Maurer

តារាប្រុសរូបនេះ មានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ ទូទាំងទ្វីបអាស៊ី រួមបញ្ចូលទាំង ហ្វីលីពីន ប្រទេស ចិន និងប្រទេសជាច្រើនទៀតផងដែរ៕

តារាសម្តែងប្រុសសង្ហា Mario Maurer

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]