ភ្នំពេញ៖ អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ ក៏ដូចជាតារាចម្រៀងកុងត្រាវ័យក្មេង ប្រចាំផលិតកម្ម រស្មីហង្សមាស កុមារី សុខ សុជាតា ពិតជាទទួលបានប្រជាប្រិយភាព ពីមួយថ្ងៃទៅមួយថ្ងៃ បើទោះជាប្អូនមិនបានទទួលជ័យលាភីក៏ដោយ ហើយមិនត្រឹមតែប៉ុណ្ណោះ ប្អូនស្រីក៏កាន់តែទទួលបានកេរ្តិ៍ឈ្មោះល្បី បន្ទាប់ពីបានចេញបទចម្រៀងផ្ទាល់ខ្លួន ដែលមានចំណងជើងថា “ផ្កា” ថែមទៀតផង។

ដោយឡែក ប្រិយមិត្តដែលជាអ្នកគាំទ្រ កុមារី សុខ សុជាតា ច្បាស់ជាជ្រាបច្បាស់ហើយថា កុមារីរូបនេះ មានសម្លេងពិរោះ ផ្អែមស្រទន់គួរឲ្យចង់ស្តាប់ ហើយជាពិសេសនោះ ចំពោះបទមរតកដើមវិញ គឺពិតពិរោះមិនណយ មិនចាញ់តារារៀមច្បងប៉ុន្មាននោះទេ ។ 

ដូច្នេះហើយ គ្រប់ពេលដែល សុជាតា ឡើងឆាកតន្ត្រីម្តងៗ ប្អូនតែងតែយក បទចម្រៀងមរតកដើម មកច្រៀងជានិច្ច ហើយប្អូនក៏តែងតែទទួលបានពាក្យសរសើរយ៉ាងច្រើន ពីសំណាក់មហាជនផងដែរ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖

សុខ សុជាតា
សុខ សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា