ភ្នំពេញ៖ រម្លឹកដល់ឈ្មោះ រាជនីក្រមា អ្នកណាៗ ក៏បានស្គាល់ថា ជាតារាសម្ដែងដែលពោរពេញ ដោយទេពកោសល្យ និងជាថៅកែស្រីហាង«ផ្ទះស្រលាញ់» និង«មីក្រហម» កញ្ញា មាន សូនីតា ។

ងាកមើលតាមដានជីវិតឯកជន តារាស្រីរូបនេះវិញ បច្ចុប្បន្ន កញ្ញា មាន សូនីតា កំពុងមានវ័យចូល២៨ឆ្នាំហើយ  អ្វីដែលគួរឲ្យចាប់អារម្មណ៍​ ក្នុងយប់ថ្ងៃកំណើត ថៅកែស្រីវ័យក្មេងរូបនេះ ក៏មានមនុស្សពិសេសម្នាក់ បានជូននំខេករាងបេះដូង អមនឹងផ្កាកុលាប ពណ៌ក្រហមស្រស់មួយបាច់ ឲ្យនាងដល់ហាង ទៀតផង។

នេះបើតាមវីដេអូ ដែលតួស្រីក្នុងរឿង « ផ្កាទិញមោង» បានបង្ហោះលើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន កាលពីយប់មិញ ជាមួយ Caption ដ៏ខ្លីថា៖« កេីតថ្ងៃជាមួយគ្នា ខែជាមួយគ្នា ហេីយស្គាល់គ្នា យេីងបានធ្វេីខួបជាមួយគ្នា ជារៀងរាល់ឆ្នាំ ហាហានំទី១ #1990 Happy birthday to us »

ជាក់ស្ដែង បើទោះបីជាតារាសម្ដែងស្រីល្បីឈ្មោះ រូបនេះ មិនទាន់បានបញ្ជាក់ច្បាស់ពីទំនាក់ទំនង ពួកគេយ៉ាងណាឲ្យពិតប្រាកដ តែគ្រប់គ្នាអាចស្មានដឹងថា បុរសនោះមិនមែនជា មិត្តភក្តិធម្មតាឡើយ ព្រោះ ជារៀងរាល់ឆ្នាំ  បុរសម្នាក់នេះ តែងតែ ជាមនុស្សប្រុសដំបូងដែល ធ្វើខួបកំណើតជូននាង យ៉ាងរ៉ូមែនទិក បែបនេះ៕

ចង់ជ្រាបកាន់តែច្បាស់ទស្សនា វីដេអូខាងក្រោម៖​

រាជនីក្រមា មាន សូនីតា
ម្នាក់នេះជាបុរសដែលជូននំខេក មាន សូនីតា មុនគេរាល់ឆ្នាំ
ម្នាក់នេះជាបុរសដែលជូននំខេក មាន សូនីតា មុនគេរាល់ឆ្នាំ
ម្នាក់នេះជាបុរសដែលជូននំខេក មាន សូនីតា មុនគេរាល់ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា