បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ ក្នុងប្រទេសនីមួយៗ តែងតែព្យាយាមលុបបំបាត់អំពើពុករលួយ ដែលភាគច្រើនផ្តោតទៅលើ ការរៀបចំលទ្ធផលទុកជាមុន។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ខ្សែបម្រើវ័យ២៨ឆ្នាំ របស់ក្លិប Manchester United កីឡាករ Ander Herrera ត្រូវបានគេព្រមានថា រូបគេនិងកីឡាករចំនួន ៣៣នាក់ផ្សេងទៀត កំពុងតែប្រឈមមុខនឹងការកោះហៅ ដើម្បីធ្វើការស្រាយបំភ្លឺ ជុំវិញការប្រកួតរវាងក្លិប Real Zaragoza និងក្លិប Levante កាលពីឆ្នាំ ២០១១កន្លងទៅ ពាក់ព័ន្ធនឹងករណីអំពើពុករលួយ រៀបចំលទ្ធផលទុកជាមុន។

ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ ម្សិលមិញនេះ Herrera ក៏បានចេញសេចក្តីថ្លែងការណ៍មួយ រៀបរាប់យ៉ាងដូច្នេះដែរថា៖ 

កីឡាករ Ander Herrera
«ដូចដែលខ្ញុំបាននិយាយកាលពីឆ្នាំ២០១៤ អ៊ីចឹង នៅពេលដែលបញ្ហានេះ ត្រូវបានលើកឡើង ខ្ញុំមិនបានពាក់ព័ន្ធរឿងរៀបចំ លទ្ធផលទុកជាមុនឡើយ។ ប្រសិនបើខ្ញុំត្រូវបានគេហៅចូលក្នុងសវនាការ ដើម្បីស្វែងរកយុត្តិធម៌ ខ្ញុំនឹងរីករាយចូលរួម ព្រោះតែមនសិការរបស់ខ្ញុំច្បាស់លាស់ណាស់។ ខ្ញុំស្រលាញ់កីឡាបាល់ទាត់ ហើយខ្ញុំតែងតែផ្តោតទៅលើ ការលេងដោយយុត្តិធម៌ទាំងនៅលើទីលាននិងក្រៅទីលាន»៕
កីឡាករ Ander Herrera ពេលនៅលេងឲ្យក្លិប Real Zaragoza
ការប្រកួតរវាងក្លិប Real Zaragoza និងក្លិប Levante

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]