ភ្នំពេញ៖ តារាកំប្លែងដ៏ល្បី ប្រចាំប្រទេសកម្ពុជា នាយ កុយ បានសាងកេរ្តិ៍ឈ្មោះនៅក្នុង វិស័យសិល្បៈ យូរឆ្នាំណាស់មកហើយ ដែលមិនថា ចាស់ក្មេង ស្គាល់រូបលោក ច្បាស់ដូចថ្ងៃតែម្តង។ 

ពេលវេលាកាន់តែទៅមុខ តារាប្រុសរូបនេះ ក៏ឈានចូលវ័យចំណាស់ទៅហើយ ដែលកម្លាំងកាយ ក៏កាន់តែអន់ថយ ដូច្នេះមិនសូវឃើញ លោក បង្ហាញមុខតាមបណ្តាទូរទស្សន៍ប៉ុន្មានទេ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងដួងចិត្តរបស់មហាជន នៅតែចងចាំ ជាមួយនឹងទេពកោសល្យក្នុងការលេងកំប្លែង របស់លោក ជានិច្ច។

ជាពិសេស ប្រិយមិត្តប្រហែលជាចង់ដឹងខ្លាំងណាស់ ថាតើរូបសម្រស់របស់ នាយកុយ កាលនៅកម្លោះ មានមុខមាត់បែបណានោះ។

ក្នុងនោះដែរ ក៏មានបែកធ្លាយរូបថត២សន្លឹក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលជារូបថត កាលនាយកុយ ស្ថិតក្នុងវ័យកណ្តាល។ បើមើលមុខរបស់លោក កាលពីមុន គឺមុខមាត់ស្រស់សង្ហា មិនធម្មតាឡើយ ជាមួយនឹងការតុបតែងខ្លួន ខោអាវធំៗ រលុងៗ កាលពីជំនាន់មុន៕

តោះនាំគ្នាមើលទាំងអស់គ្នា៖ 

តារាកំប្លែងដ៏ល្បី នាយកុយ
តារាកំប្លែងដ៏ល្បី នាយកុយ
តារាកំប្លែងដ៏ល្បី នាយកុយ
តារាកំប្លែងដ៏ល្បី នាយកុយ កាលនៅកម្លោះ
តារាកំប្លែងដ៏ល្បី នាយកុយ កាលនៅកម្លោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ