បរទេស៖ ក្លិប Chelsea បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបន្តកុងត្រាឲ្យកីឡាករ Thibaut Courtois ប៉ុន្តែកិច្ចពិភាក្សាររវាងភាគីទាំង២ ហាក់នៅមិនទាន់បានលទ្ធផលជាផ្លែផ្កា។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Courtois បានបង្ហើបថា ខ្លួនចាប់អារម្មណ៍ ក្នុងការផ្ទេរទៅកាន់ក្លិបអធិរាជស Real Madrid ដែលធ្វើឲ្យប៉ះពាល់អារម្មណ៍អ្នកគាំទ្រក្លិប Chelsea យ៉ាងខ្លាំង។

នៅក្នុងបទសម្ភាសន៍មួយ អ្នកចាំទីសញ្ជាតិប៊ែលហ្សិករូបនេះ បានសារភាពថា ការជួបជុំជាមួយក្រុមគ្រួសារ នៅក្នុងប្រទេសអេស្ប៉ាញ គឺជារឿងមួយដែលទាក់ទាញចិត្តរបស់ខ្លួន។ ដូច្នេះស្ថានភាពផ្ទាល់ខ្លួនរបស់គេ នឹងអាចជួយជម្រុញដល់ការផ្ទេរទៅកាន់ក្លិប Real Madrid ។

កីឡាករ Courtois បានបន្តថា មិត្តស្រី និងកូនពីរនាក់របស់ខ្លួន កំពុងតែរស់នៅក្នុងទីក្រុង Madrid ដូច្នេះអាចនិយាយបានថា បេះដូងរបស់លោក គឺនៅក្នុងទីក្រុង Madrid ផ្ទាល់តែម្តង។

អ្នកចាំទីរូបនេះបានបន្ថែមទៀតថា «គ្រួសារមានតម្លៃខ្ពស់ មិនអាចកាត់ថ្លៃបានឡើយ ប៉ុន្តែខ្ញុំសូមប្រាប់អ្នកម្តងហើយម្តងទៀតថា ក្នុងពេលនេះ ខ្ញុំកំពុងតែរវល់ពិភាក្សាជាមួយក្លិបតោខៀវដើម្បីបន្តកុងត្រា» ៕ 

កីឡាករ Thibaut Courtois
កីឡាករ Thibaut Courtois ពេលប្រកបអាជីពក្នុងប្រទេសអេស្ប៉ាញ
កីឡាករ Thibaut Courtois និងមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]