ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតកម្មថោន ដែលអ្នកគាំទ្រដាក់ឈ្មោះឲ្យជា រាជនីសម្លេង មាស សុខសោភា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានប្រជាប្រិយភាព ខ្លាំងឡើងៗ ជាមួយបទចម្រៀងថ្មីៗពិរោះៗដែលចេញលក់នៅលើទីផ្សារ ហើយជាពិសេសនោះ គឺសម្លេងដ៏ពិរោះរបស់នាង ដែលស្តាប់មិនចេះជិនណាយផងដែរ។

នាពេលថ្មីៗនេះ ដោយផ្អែកទៅលើគណនីបណ្តាញសង្គមយូធូបមួយ ដែលគេបង្ហោះវីដេអូ មាស សុខសោភា ច្រៀងចម្រៀងបទមរតកដើម យ៉ាងពិរោះ ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែព្រឺសម្បុរ ពេលដែលបានស្តាប់បទចម្រៀងមួយបទនេះ។

យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាគឺជាលើកទីមួយហើយ ដែលអ្នកគាំទ្រឃើញនាង យកបទចម្រៀងមរតកដើម មកច្រៀងលើឆាកបែបនេះ ហើយវាពិតជាធ្វើឲ្យអ្នកគាំទ្រ អត់ទ្រាំមិនសរសើរមិនបាននោះទេ៕

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

មាស សុខសោភា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា