អង់គ្លេស៖ ក្រុមជើងឯកចាស់ Chelsea ត្រូវបានក្រុមស្ថិតក្នុងចំណាត់ថ្នាក់ពាក់កណ្ដាលតារាង Watford លុតយ៉ាងទក់សាច់ ក្នុងលទ្ធផល ៤-១ កាលពីយប់មិញនេះ។

ការប្រកួតសម្រាប់គូចុងក្រោយ នៃក្របខ័ណ្ឌ Premier League សប្ដាហ៍ទី២៦ ឃើញថា Chelsea ត្រូវបាត់បង់សមាជិកម្នាក់តាំងពីនាទី៣០ មកម៉្លេះ។ ពោលគឺ ខែ្សបម្រើ Bakayoko ត្រូវពិន័យកាតលឿង២ ស្មើកាតក្រហមបណ្ដេញចេញពីទីលាន។

ក្រុមម្ចាស់ផ្ទះ រកបានគ្រាប់បាល់បំបែកពងមាន់មុននៅនាទី៤២ ធើ្វបានដោយកីឡាករ Troy Deeney ក្រោយអ្នកចាំទី Thibaut Courtois បង្កកំហុសនៅតំបន់គ្រោះថ្នាក់។ ចូលដល់តង់ទី២ នាទី ៨២ ខែ្សបម្រើ Hazard ទាត់ពីដំបូលទូកតាមស្មើបានវិញ ក្រោមការហ៊ោកញ្ជ្រៀវពីសំណាក់អ្នកគាំទ្រក្រុមភ្ញៀវ។

ទោះជាយ៉ាងណា Watford បើកការវាយលុកយ៉ាងខ្លាំង ហើយបន្ថែម៣គ្រាប់ផ្ទួនៗ ជាការស៊ុតបញ្ចូលទីរបស់ Daryl Janmaat នាទី៨៤, កីឡាករចំណូលថ្មី Gerard Deulofeu នៅនាទី៨៨ Roberto Pereyra នាទី៩០+ ។

ចប់ការប្រកួត Watford យកឈ្នះក្រុម Chelsea ដោយលទ្ធផល ៤-១ ៕  

Watford 4-1 Chelsea
Watford 4-1 Chelsea
Watford 4-1 Chelsea
Watford 4-1 Chelsea
Watford 4-1 Chelsea
Watford 4-1 Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]