ភ្នំពេញ)៖ ទស្សនិកជនអ្នកគាំទ្រវិស័យបាល់ទាត់ ប្រាកដជាស្គាល់លោក ច្រឹង ពលរដ្ឋ ច្បាស់ណាស់ថាលោក គឺជា កីឡាករខ្សែបម្រើក្នុងក្លឹប ក្រសួងការពារជាតិ មួយរូប។ ដោយឡែក ទស្សនិកជន ចាប់អារម្មណ៍នោះទេថា តើឪពុករបស់លោក គឺជានរណា? យ៉ាងណាមិញ ថ្ងៃនេះ Khmer Talking នឹងបង្ហាញនូវមន្ទិលទាំងនេះឲ្យទស្សនិកជនបានជ្រាប់។

ថ្លែងក្នុងការសម្ភាសន៍ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» លោក ច្រឹង ពលរដ្ឋ បាននិយាយថា « ឪពុករបស់លោក មានឈ្មោះថា ច្រឹង ប៊ុណ្ណារិទ្ធ គឺជាតារាចម្រៀងដ៏ល្បីល្បាញ មួយរូបក្នុងប្រទេសកម្ពុជា ហើយក៏ជាកីឡាជម្រើសជាតិបាល់ទះផងដែរ ដោយកាលគាត់នៅធ្វើជាតារាចម្រៀង នៅឆ្នាំ១៩៨៦ គាត់ធ្លាប់បានចាប់ដៃគូច្រៀងជាមួយ អ្នកស្រី ហ៊ីម ស៊ីវន ផងដែរ»។

កីឡាករបាល់ទាត់ ច្រឹង ពលរដ្ឋ បានបន្តថា «យ៉ាងណាមិញ ឪពុករបស់លោក ត្រូវបានទទួលមរណភាពទៅហើយ ដោយសារតែ មានជំងីរោគាពាធ ព្រោះកាលនោះ លោកមានជំងី ហើយទៅធ្វើការមកវិញអស់កំលាំងពេក ដោយកាលណោះ លោក ច្រឹង ពលរដ្ឋ ទើបតែមានអាយុ ៧ឆ្នាំ តែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា លោក ច្រឹង ពលរដ្ឋ មានបងប្អូនបង្កើត៥នាក់ ក្នុងនោះមាន ស្រី ២ និងប្រុស ៣ ខណៈបច្ចុប្បន្ន គ្រួសាររបស់លោក មានសមាជិក ០៦នាក់ ទាំងម្តាយរបស់លោកផងដែរ។

ច្រឹង​ ពលរដ្ឋ
ច្រឹង​ ពលរដ្ឋ
ច្រឹង​ ពលរដ្ឋ
ឪពុកច្រឹង​ ពលរដ្ឋ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]