រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​២​រសៀល​នេះ នៅ​តាម​ទំនប់​កប់​ស្រូវ នៅ​ភូមិ​សា​លិច សង្កាត់​ព្រែក​ព្នៅ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី និង​ម៉ូតូ​មួយ​គ្រឿង ដែល​បង្ក​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង ហើយ​របួស​២​នាក់ នៅ​ក្នុង​នោះ​មាន​ក្មេង​ម្នាក់ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដី និង​ម៉ូតូ​មួយ​គ្រឿង ដែល​បង្ក​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង ហើយ​របួស​២​នាក់ នៅ​ក្នុង​នោះ​មាន​ក្មេង​ម្នាក់

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ទី​១- ស៊ី​ន វាសនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ព្រែក​តា​គួ​យ ស្រុក​កងមាស អ្នកបើកបរ ទី​២-​ឈ្មោះ ស៊ី​ន វណ្ណ​ដេ​ត អាយុ​១៨​ឆ្នាំ ទី​៣-​ឈ្មោះ ស្នា សីហា អាយុ​៥​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​តា​គួ​យ ស្រុក​កងមាស​ខេត្ត​កំ​ង់​ចាម ។

អ្នកបើកបរ​ឈ្មោះ ម៊ុ​ត សាន អាយុ​២៣​ឆ្នាំ មុខរបរ​ដឹក​ដី មាន​លំនៅ​ភូមិ រលៀង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែក​រថយន្ត​បង្ក​មាន​ពណ៌​ខៀវ ដឹក​ដី​ស្លាក​លេខ​បាត់ដំបង ៣A-០៥៦៨ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ រីឯ​ម៉ូតូ​ស៊េរី​២០១០ ស្លាក​លេខ​ស្វាយ​រៀង ១D-០៣៥៣ ជិះ​គ្នា​៣​នាក់ ដែល​បាន​ស្លាប់​ម្នាក់ ។

ម៉ូតូ​វិញ​ត្រូវ​រថយន្ត​អូស​ប្រមាណ​ជា​៦០​ម៉ែត្រ

មុន​ពេល​កើតហេតុ​ម៉ូតូ​បាន​គឺ​បាន​ធ្វើ​ដំណើរ​តាម​ទំនប់​កប់​ស្រូវ​ពី​កើត​ទៅ​លិច ដែល​រថយន្ត​ដឹក​ដី​មក​ពីក្រោយ​បុក​ពេញទំហឹង ហើយ​បាន​បុក​កិន​បែកក្បាល​ស្លាប់​នឹង​កន្លែង ។ ម៉ូតូ​វិញ​ត្រូវ​រថយន្ត​អូស​ប្រមាណ​ជា​៦០​ម៉ែត្រ ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​រថយន្ត​របស់​គ្លីនិក​ឯកជន​ក៏​បានដឹង​សព​យក​ទៅ​ផង​ដែរ តែ​ពេល​សមត្ថ​កិច្ច​មក​ដល់​អត់​ឃើញ​សព​ក៏​បាន​ឲ្យ​ដឹក​សព​យក​មក​វិញ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ។

ម៉ូតូ​បាន​គឺ​បាន​ធ្វើ​ដំណើរ​តាម​ទំនប់​កប់​ស្រូវ​ពី​កើត​ទៅ​លិច ដែល​រថយន្ត​ដឹក​ដី​មក​ពីក្រោយ​បុក​ពេញទំហឹង ហើយ​បាន​បុក​កិន​បែកក្បាល​ស្លាប់​នឹង​កន្លែង

រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ពេល​យក​អ្នក​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ នោះ​បាន​ស្លាប់​ម្នាក់​ទៀត​ហើយ គឺ​សរុប​ទាំងអស់​ស្លាប់​២​នាក់ ដែល​ត្រូវជា​ឪពុក​កូន​នឹង​គ្នា​ មុន​ស្លាប់​តែ​ឪពុក ចំណែក​ប្អូនប្រុស​គាត់​របួសធ្ងន់ ៕

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ទី​១- ស៊ី​ន វាសនា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទីលំនៅ​ព្រែក​តា​គួ​យ ស្រុក​កងមាស អ្នកបើកបរ ទី​២-​ឈ្មោះ ស៊ី​ន វណ្ណ​ដេ​ត អាយុ​១៨​ឆ្នាំ ទី​៣-​ឈ្មោះ ស្នា សីហា អាយុ​៥​ឆ្នាំ

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]