ភ្នំពេញ៖ តារាសម្ដែងស្រី ល្បីកាលពី១០ឆ្នាំមុន អ្នកនាង សឿ សុធារ៉ា បានលាឈប់ពីសិល្បៈ បន្ទាប់ពីខ្លួន បានរៀបការសាងគ្រួសារ ជាមួយសា្វមី ដែលជាតារាចម្រៀង លោក សាពូន មីដាដា។

ជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ក៏បានបន្សល់ទុកគ្រាប់ពេជ្រ ចំនួន២ នោះជាកូនស្រីវ័យ ក្បែរ១០ឆ្នាំ និងកូនប្រុស ដែលទើបកើត កាលពីដើមឆ្នាំ២០១៨ នេះផងដែរ។

ជាក់ស្ដែង បន្ទាប់ពីសម្រាលកូនប្រុស ដោយសុវត្ថិភាព អតីតតារាសម្ដែងស្រី អ្នកនាង  សឿ សុធារ៉ា ពិតជាមានសុខភាពល្អខ្លាំងណាស់ ទាំងម្ដាយទាំង កូន។

ហើយថ្មីៗដើមខែនេះ អ្នកនាង និងស្វាមី ក៏បានធ្វើពិធីចេញខែឲ្យ កូនប្រុសសំណព្វចិត្ត ដែលមានឈ្មោះថា« សាពូន ដារ៉ាបុរស»

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះមុខមាត់អូនតូចនេះ ពិតជាស្រស់ស្អាត ជាពិសេសមិនថាមុខមាត់ ភ្នែក ច្រមុះ គឺបានគ្រប់សព្វ មើលទៅគួរឲ្យស្រលាញ់ មិនចាញ់ បងស្រីគេ ប៉ុន្មាននោះទេ ៕

គ្រួសារអ្នកនាង សឿ សុធារ៉ា
គ្រួសារអ្នកនាង សឿ សុធារ៉ា
កូនប្រុស អ្នកនាង សឿ សុធារ៉ា
កូនប្រុស អ្នកនាង សឿ សុធារ៉ា
កូនប្រុស អ្នកនាង សឿ សុធារ៉ា
កូនប្រុស អ្នកនាង សឿ សុធារ៉ា
កូនប្រុស អ្នកនាង សឿ សុធារ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា