ភ្នំពេញ៖ តារាសម្តែងស៊ិចស៊ី កញ្ញា ដេននី ក្វាន់ បានផ្អាកពីសិល្បៈ អស់ពេលជាច្រើន ខែឆ្នាំមកហើយ យ៉ាងណាមិញ ប្រជាប្រិយភាពតារាស្រីនេះ នៅតែទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់មហាជន ជានិច្ច។

រីឯលោក គឹម សាន្ត ដែលជាប្អូនប្រុស មានសម្រស់ស្រស់សង្ហា ដូចកូនកាត់ ក៏មានដុងសិល្បៈមិនខុសពីបងស្រីឡើយ ព្រោះតែថ្មីៗនេះ លោក បានចេញចម្រៀងបែបមនោសញ្ចេតនា ស្នេហាភេទដូចគ្នា ពិតជាមានន័យ និងពិរោះចាក់ដោតបេះដូង អ្នកដែលមានសាច់រឿងដូច ក្នុងចម្រៀងមួយនេះខ្លាំងណាស់។

ហើយមុននេះ MVបទថ្មី «ស្នេហ៍ខ្ញុំខុសអ្វី»  របស់តារារះថ្មី រូបនេះ ក៏បានចេញផ្សាយលើបណ្ដាញសង្គមផងដែរ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ អ្នកដែល ដឹកនាំក្នុងបទនេះ តាមពិតជា បងស្រីបង្កើតរបស់លោកផ្ទាល់ នោះគឺ កញ្ញា ដេននី ក្វាន់ នេះតែម្ដង។

គ្រាន់ទទួលបាន ដំណឹងនេះក៏មាន ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិននឹកស្មានថា ដេននី ក្វាន់ បានផ្លាស់ប្តូរខ្លួន ពីតារាសម្ដែងមកជា អ្នកដឹកនាំថត បទចម្រៀងបែបនេះសោះ។

អ្វីដែលពិសេសជាងនេះទៀតនោះ ចំពោះស្នាដៃដឹកនាំលើកដំបូងរបស់ តារាសម្តែងនិយមលេងខ្លួនស៊ិចស៊ី រូបនេះពិតឡូយ ប្លែក  មិនចាញ់អ្នកដឹកនាំអាជីព មួយចំនួនឡើយ៕

ចង់ដឹងស្នាដៃ ដឹកនាំរបស់នាង យ៉ាងណាទស្សនា វីដេអូខាងក្រោម៖

ឈុត ដែល កញ្ញា ដេននី ក្វាន់ បានដឹកនាំសម្ដែង
ឈុត ដែល កញ្ញា ដេននី ក្វាន់ បានដឹកនាំសម្ដែង
ឈុត ដែល កញ្ញា ដេននី ក្វាន់ បានដឹកនាំសម្ដែង
តារាសម្តែងនិយមលេងខ្លួនស៊ិចស៊ី កញ្ញាដេននី ក្វាន់
តារាសម្តែងនិយមលេងខ្លួនស៊ិចស៊ី កញ្ញាដេននី ក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់