អេស្ប៉ាញ៖ ក្នុងពេលបច្ចុប្បន្ននេះ កីឡាករ Cristiano Ronaldo ទទួលបានប្រាក់ថ្លៃឈ្នួលប្រហែលជា ២៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

យ៉ាងណាមិញ បើយោងតាមការចុះផ្សាយ ពីសារព័ត៌មានមួយចំនួន បានឲ្យដឹងដែរថា ក្លិប Real Madrid ក៏កំពុងតែត្រៀមខ្លួន ដំឡើងប្រាក់បៀវត្សរ៍ ឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ រហូតដល់ទៅជាង ៣៧លានដុល្លារអាមេរិកឯណោះ ក្នុងមួយឆ្នាំ។

កន្លងមក កីឡាកររូបនេះ ក៏ធ្លាប់បានប្រាប់ពី បំណងប្រាថ្នារបស់ខ្លួន ទៅកាន់ក្លិបផងដែរ។ ពោលគឺ គេចង់បន្តលេងនៅទីនេះទៀត មិនថាមានអ្វីកើតឡើងនោះឡើយ។ ហើយ Ronaldo ក៏បានដឹងច្បាស់ដែរថា ពេលនេះមិនមែនជាពេលវេលាដ៏ល្អមួយ ដើម្បីកែប្រែកិច្ចសន្យារបស់ខ្លួន ជាមួយនឹងក្លិបនោះឡើយ។ 

យោងតាមសារព័ត៌មាន ABC បានឲ្យដឹងថា ការដំឡើងប្រាក់ខែឲ្យ Ronaldo គឺជាគោលបំណងមួយ ក្នុងការលើកទឹកចិត្ត កីឡាកររូបនេះ ដើម្បីដោះស្រាយបញ្ហាធ្លាក់ទម្រង់របស់ក្លិបផងដែរ ៕ 

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo ពេលចុះកិច្ចសន្យាជាមួយ Real Madrid
កីឡាករ Cristiano Ronaldo ពេលលេងឲ្យក្រុមជម្រើសជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]