ភ្នំពេញ៖ ឆាប់ៗនេះស្ថានីយទូរទស្សន៌ភីអិនអិន នឹងចាក់ផ្សាយនូវខ្សែភាពយន្តភាគខ្មែរមួយថ្មីសន្លាងគឺរឿង « ទូកបាត់ច្រវ៉ា » ដែលចូលរួមសម្តែងដោយតារាល្បីៗដូចជា កញ្ញា ឌុច លីដា , អ្នកនាង កាតុ អ្នកនាង ស្វែង សុជាតា , កញ្ញា ព្រីម លីហ្សា , កុមារី ជូលី , លោក សុធារ៉ា , លោក ចាបចៀន , លោក សាវីនហ្វីលីប លោកបញ្ញាសិទ្ធ និងតារាល្បីៗជាច្រើនរូបទៀត។

រឿង « ទូកបាត់ច្រវ៉ា » ជាខ្សែភាពយន្ត ដែលចង់បង្ហាញអំពីមនោសញ្ចេតនា កំសត់ព្រាត់ប្រាស់ រវាងស្រ្តីម្នាក់ជាម្តាយ ដែលមិនទទួលខុសត្រូវទុកកូនស្រីចោលអោយនៅជាមួយមិត្តភក្តិ ដើម្បីទៅរស់នៅជាមួយបុរសដែលខ្លួនស្រលាញ់ គ្រប់យ៉ាងក្លាយទៅជាគំនុំរវាងម្តាយនឹងកូន។ នៅក្នុងសាច់រឿងទាំងមូលមានភាពចាក់ស្រេ:បង្កើតនូវស្នេហាត្រីកោណម្តាយនឹងកូន តើការឌឺដងក្នុងល្បែងស្នេហាធ្វើអោយពួកគេមានសេចក្តីសុខទេ? តើចំណោទស្នេហារបស់ពួកគេទៅជាយ៉ាងណា ? តើមនោសច្ចេនាម្តាយនិងកូនអាចផ្សះផ្សាបានឬយ៉ាងណា? ចង់ដឹងថាបញ្ហាទាំងអស់ត្រូវដោះស្រាយយ៉ាងណា មានតែភីអិនអិនតែមួយគត់ដែលអាចស្រាយចម្ងល់នេះបាន។

សូមកុំភ្លេចរង់ចាំតាមដានទស្សនា ខ្សែភាពយន្តភាគខ្មែរ រឿង « ទូកបាត់ច្រវ៉ា » ចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃទី ៩ ខែ កុម្ភះ រៀងរាល់ថ្ងៃ ព្រហស្បតិ៍ ដល់ថ្ងៃ សៅរ៍ វេលាម៉ោង ៧និង៥០នាទីដល់ម៉ោង ៩យប់។ គាំទ្រភាពយន្តខ្មែរ ដើម្បីជាកម្លាំងចិត្តផលិកករខ្មែរ និងភាពរីកចម្រើនវិស័យភាពយន្តនៅកម្ពុជា!

ទស្សនាវីដេអូខ្លីសូមចុច÷ 
https://www.facebook.com/PNNDramaFanClub/videos/979935872162803/
តាមដានព័ត៌មានពីរឿងភាគ ភីអិនអិន សូមចូលទៅកាន់៖
www.facebook.com/PNNDramaFanClub 

ឈុតខ្លះៗនៅក្នុងរឿង « ទូកបាត់ច្រវ៉ា »
ឈុតខ្លះៗនៅក្នុងរឿង « ទូកបាត់ច្រវ៉ា »
ឈុតខ្លះៗនៅក្នុងរឿង « ទូកបាត់ច្រវ៉ា »
ឈុតខ្លះៗនៅក្នុងរឿង « ទូកបាត់ច្រវ៉ា »
ឈុតខ្លះៗនៅក្នុងរឿង « ទូកបាត់ច្រវ៉ា »

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]