ភ្នំពេញ៖ ក្នុងដំណើរបេសកម្មការងារជាមួយ គ្រួសារហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានមហាជន ចាប់អារម្មណ៍ជាខ្លាំង ជាមួយការរៀបចំខ្លួន ដែលឃើញគួរជាគយគន់ មិនថាសម្រស់ ក្នុងការតុបតែងមុខ ឬម៉ូតសម្លៀកបំពាក់។

អ្វីដែល ពិសេស នឹងប្លែកភ្នែកនោះ ម្ចាស់បទ«តែលតោល» រូបនេះ បានផ្លាស់ប្ដូរ ស្ទីលមកលេងឈុតថ្មី បែបបរទេស ដែលមាន ខោខាងក្នុង និងអាវធំស្បែកពីក្រៅ បន្ថែមជាមួយ វ៉ែនតាខ្មៅ ដែលក្នុងដៃកាន់កាបូក ម៉ាកល្បី មើលទៅពិតជាស្រស់ស្អាត ខ្លាំងតែម្ដង។

គ្រាន់តែរូបភាពទាំងនេះ បានបង្ហោះលើបណ្ដាញសង្គមភ្លាម ក៏មានអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរ មិនឈប់ ពីសម្រស់តារាចម្រៀងស្រី ល្បីឈ្មោះរូបនេះ ថាក្រៅពីពូកែច្រៀង កញ្ញា ក៏កាន់តែពូកែតុបតែងខ្លួន ជាពិសេសជាមួយឈុតថ្មីនេះ ពិតជាស្រស់ស្អាត ទាក់ទាញ មិនចាញ់តារាបរទេស ឡើយ៕

ខាងក្រោមនេះជាស្ទីលថ្មីរបស់ កញ្ញា ឱក សុគន្ធកញ្ញា ៖

ឱក សុគន្ធ កញ្ញា លេងឈុតថ្មី
ឱក សុគន្ធ កញ្ញា លេងឈុតថ្មី
ឱក សុគន្ធ កញ្ញា លេងឈុតថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា