ថៃ៖ ប្រិយមិត្តភាគច្រើនតែងតែបានឃើញ តារាសម្តែងស្រីថៃជាច្រើននាក់ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត នៅពេលចេញតាមកម្មវិធីធំៗក្នុងសង្គមម្តងៗ។

ហើយអ្នកគាំទ្រក៏ធ្លាប់បានឃើញតារាស្រីជាច្រើនរូប ដែលបានធ្លាប់តុបតែងខ្លួនធ្វើជានារីឥណ្ឌាផងដែរ។ 

នៅក្នុងនោះគេឃើញមានតារាសម្តែងស្រីមួយចំនួនដែលពេលតុបតែងខ្លួនជានារីឥណ្ឌារួចហើយ ពិតជាមានភាពស្រស់ស្អាតខ្លាំងមែនទែន ប្រៀបបីដូចជាមនុស្សថ្មីម្នាក់ទៀតដូច្នោះដែរ និងស្ទើរតែចាំពួកនាងមិនបានផងក៏មាន។

ជាក់ស្តែងរួមមានតារាស្រីល្បីៗដូចជា៖

១) តារាសម្តែងស្រី Pinky Savika៖ បានធ្វើឱ្យអ្នកគាំទ្រញីភ្នែកមើលសម្រស់នាងគ្រប់គ្នា ពេលតុបតែងខ្លួនជាឥណ្ឌា បើមិនប្រាប់ទេច្បាស់ជាគ្មាននរណាម្នាក់ដឹងឡើយ ព្រោះសម្រស់របស់នាងស្អាតបែបធម្មជាតិស្រាប់ និងកាន់តែស្អាតខ្លាំងពេលតែងខ្លួនបែបនេះ។  

តារាសម្តែងស្រី Pinky ពេលតែងខ្លួនជានារីឥណ្ឌា
តារាសម្តែងស្រី Pinky ពេលតែងខ្លួនជានារីឥណ្ឌា
តារាសម្តែងស្រី Pinky ពេលតែងខ្លួនជានារីឥណ្ឌា

២) តារាចម្រៀងស្រី Bitoey Rsiam៖ បានធ្វើឱ្យមហាជនមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញនាងផាត់មុខយ៉ាងក្រាស់ ជាមួយនឹងការតុបតែងគ្រឿងអលង្ការជានារីជនជាតិឥណ្ឌាដូច្នេះ ដើម្បីថតនៅទូរទស្សន៍ប៉ុស្តិ៍លេខ ៨ ។ បើមិនប្រាប់ស្មានតែមនុស្ស២នាក់ផ្សេងគ្នាហើយ ព្រោះមិននឹកស្មានថានាងផ្លាស់ប្តូរខ្លាំងដល់ថ្នាក់នេះសោះ។ 

តារាស្រី Bitoey Rsiam នៅក្នុងឈុតសម្លៀកបំពាក់ជានារីឥណ្ឌា
តារាស្រី Bitoey Rsiam នៅក្នុងឈុតសម្លៀកបំពាក់ជានារីឥណ្ឌា
តារាស្រី Bitoey Rsiam នៅក្នុងឈុតសម្លៀកបំពាក់ជានារីឥណ្ឌា

៣) តារាសម្តែងស្រី Yaya៖ ស្រស់ស្អាតឡើង ក្រោយបានតុបតែងខ្លួនជានារីជនជាតិឥណ្ឌាសម្រាប់ការថតប្រូម៉ូត (Promote) ឱ្យខ្សែភាពយន្តភាគឥណ្ឌាដ៏ល្បីល្បាញរឿង «Nakim»។

តារាសម្តែងស្រី Yaya នៅក្នុងឈុតសម្លៀកបំពាក់ជានារីឥណ្ឌា
តារាសម្តែងស្រី Yaya នៅក្នុងឈុតសម្លៀកបំពាក់ជានារីឥណ្ឌា
តារាសម្តែងស្រី Yaya នៅក្នុងឈុតសម្លៀកបំពាក់ជានារីឥណ្ឌា

៤) តារាសម្តែងស្រី Anne Thongprasom៖ ក៏បានតែងខ្លួនជាស្រ្តីជនជាតិឥណ្ឌាផងដែរ នៅពេលនាងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសនេះ ជាមួយនឹងគូស្នេហ៍កាលពីពេលកន្លងទៅ។ ហើយពេលឃើញ Anne តែងខ្លួនជានារីឥណ្ឌាបែបនេះធ្វើឱ្យអ្នកគាំទ្រសរសើរថានាងមើលទៅពិតជាដូចនារីឥណ្ឌាមួយរូបផងដែរ។ 

តារាសម្តែងស្រី Anne ក្នុងឈុតសម្លៀកបំពាក់ជាឥណ្ឌា
តារាសម្តែងស្រី Anne ក្នុងឈុតសម្លៀកបំពាក់ជាឥណ្ឌា

៥) តារាសម្តែងស្រី Ann Mitchai៖ ក៏ស្រស់ស្អាតមិនចាញ់តារាស្រីឯទៀតដែរ ពិសេសនៅក្នុងឈុតសម្លៀកបំពាក់ជាឥណ្ឌាបែបនេះទៀត ពិតជាធ្វើឱ្យអ្នកគាំទ្រមានការប្លែកភ្នែកយ៉ាងខ្លាំង៕

តារាសម្តែងស្រី Ann Mitchai ក្នុងឈុតសម្លៀកបំពាក់ជាឥណ្ឌា
តារាសម្តែងស្រី Ann Mitchai ក្នុងឈុតសម្លៀកបំពាក់ជាឥណ្ឌា
តារាសម្តែងស្រី Ann Mitchai ក្នុងឈុតសម្លៀកបំពាក់ជាឥណ្ឌា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]