ភ្នំពេញ៖ ស្ថានភាពជំងឺរបស់ ឪពុក តារាចម្រៀង លោក ករុណា ពេជ្រ នៅមិនទាន់ដឹង លទ្ធផលយ៉ាងណានោះទេ ស្របពេលគេឃើញ លោកតែងតែ ព្យាយាមរកគ្រូពេទ្យ ជំនាញ ទាំងផ្លូវវិទ្យាសាស្ត្រ  អមនឹងការបន់ស្រន់ ទាំងផ្លូវងងឹតផងដែរ។

អ្វីដែលគួរឲ្យអាណិតខ្លោចចិត្តនោះ មុននេះលោក ក៏បានបង្ហើបសារបង្ហាញពីក្ដីបារម្ភចំពោះសុខភាពអ្នកមានគុណ ដោយរៀបរាប់ទាំងទឹកភ្នែកថា៖ « ប៉ា ខំផ្តល់កំលាំងចិត្តដល់កូនដើម្បីអោយប្រឹងនឹងការងារផ្សេងៗ ដើម្បីបានថវិកា មកផ្គត់ផ្គង់គ្រួសារ .... តែដល់ពេលកូនបានថវិកា មិនគួរណា យកថវិកា មកផ្គត់ផ្គង់ប៉ា ក្នុងស្ថានភាពបែបនេះសោះ

បញ្ហាជាច្រើន តែងតែពិភាក្សា និង ដោះស្រាយតែពីរនាក់ ឳពុក និង កូន ដល់ឥឡូវមានអារម្មណ៏ថាកូនបាត់ដាំស្តាំម្ខាងបាត់ទៅហើយ..... តែការពិភាគ្សា របស់កូនជាមួយប៉ា មិនគួរកូនអោយដឹងរឿងច្រើនពេក រហូតដល់ប៉ា គិតច្រើន រហូតដល់ជំងឺវាលឿនដល់ថ្នាក់នេះសោះ... កូនពិតជាសោកស្តាយណាស់ សោកស្តាយណាស់ ដែលសំរេចចិត្ត យករឿងមួយនេះពិភាគ្សាជាមួយ រហូតប៉ា ឈានដល់ថ្នាក់នេះ....

ប៉ា អោយកូនសុំទោស ហើយកូននឹងប្រឹងអោយអស់ពីលទ្ធភាព រំពឹងសង្ឃឹមថាប៉ា នឹងបានប្រសើរឆាប់ៗ .... ហើយសូមផលបុណ្យដែលប៉ាបានធ្វើ និង កុសលដែលកូនបានសាង ជួយប៉ា អោយដឹងឡើងវិញ  »

ទង្វើនេះបានស្ដែង ពីទំហំចិត្តនៃការស្រលាញ់ ដែលលោកមានចំពោះអ្នកមានគុណ ហើយលោក ពិតជាមិនចង់ចំណាយលុយ ក្នុងករណីបែបនេះនោះទេ។

យ៉ាងណាមិញ គ្រាន់តែអាន សារនេះហើយភ្លាមក៏មាន ប្រិយមិត្តជាច្រើន សម្ដែងក្ដីអាណិតអាសូរ លោកជាខ្លាំង ថែមទាំងបានផ្ញើសារលើកទឹកចិត្ត តារាចម្រៀងរូបនេះ និងជូនពរឲ្យ ប៉ាលោក ឆាប់ជាសះស្បើយទៀតផង៕

លោក ករុណា ពេជ្រ
ឪពុករបស់ លោក ករុណា ពេជ្រ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ
ឪពុករបស់ លោក ករុណា ពេជ្រ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ
រូបភាព លុយ ដែល លោក ករុណា ពេជ្រ បង្ហោះមុននេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ