ភ្នំពេញ៖ ប្រិយមិត្តអ្នកអានមួយចំនួន ច្បាស់ជាស្គាល់បងស្រីរបស់ តារាសម្តែងស៊ិចស៊ីសាច់សខ្ចី កញ្ញា ដេននី ក្វាន់ ដែលមានសម្រស់ស្រស់ស្អាត មិនចាញ់ប្អូនស្រីនោះ ឈ្មោះថាអ្នកនាង ចោម ច័ន្ទ។

យ៉ាងណាមិញ គេតែងតែសង្កេតឃើញថា បើទោះជា អ្នកនាង ចោម ច័ន្ទ មិនមែនជាតារាសម្តែងដូចប្អូនស្រី ប៉ុន្តែប្រជាប្រិយភាពរបស់នាង មិនចាញ់ប្អូនស្រីប៉ុន្មាននោះទេ ។

ដោយឡែក តើប្រិយមិត្តធ្លាប់ដឹងទេថា ទម្រាំអ្នកនាង ចោម ច័ន្ទ មានថ្ងៃនេះ តើនាងធ្លាប់ឆ្លងកាត់រឿងអ្វីខ្លះ? ព្រោះប្រិយមិត្តធ្លាប់តែឃើញនាង បង្ហោះរូបបង្អួតរបស់របរថ្លៃៗ នៅលើបណ្តាញសង្គមជារឿយៗ តែមិនដឹងថានាងធ្លាប់តស៊ូ ឆ្លងកាត់រឿងរ៉ាវលំបាកៗ កម្រិតណានោះទេ។ ទាំងនេះ ដោយផ្អែកលើ វីដេអូLive របស់អ្នកនាង ចោម ច័ន្ទ នាងបានទម្លាយ រឿងរ៉ាវជីវិតរបស់នាងកាលពីមុនថា ទម្រាំនាងមានថ្ងៃនេះ នាងបានតស៊ូខ្លាំងណាស់ ហើយនាងក៏ធ្លាប់ធ្វើជា អ្នកដើរធ្វើក្រចកឲ្យគេ និងលក់ពងទាកូនថែមទៀតផង។

បន្ទាប់ពីដឹងរឿងរ៉ាវរបស់នាងហើយ អ្នកលេងបណ្តាញសង្គមមួយចំនួន ជាពិសេសអ្នកគាំទ្ររបស់នាង ពិតជាសរសើរ ដល់ការតស៊ូរបស់នាងមែនទែន ព្រោះថាអ្នកនាង ចោម ច័ន្ទ មិនត្រឹមតែស្អាតនោះទេ តែនាងថែមទាំងឆ្លាត និងពូកែរកស៊ីថែមទៀតផង៕ 

អ្នកនាង ចោម ច័ន្ទ
អ្នកនាង ចោម ច័ន្ទ
អ្នកនាង ចោម ច័ន្ទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]