បរទេស៖  បន្ទុះភ្នំភ្លើង គឺជាគ្រោះធម្មជាតិដ៏កាចសាហាវមួយ ដែលអាចឆក់យកជីវិតមនុស្សរាប់ពាន់ រាប់មុឺននាក់ និងបង្ខំឲ្យមនុស្សជាច្រើនត្រូវបង្ខំចិត្តជម្លៀសចាកចេញពីលំនៅឋានរបស់ពួកគេ ដើម្បីរកទីមានសុវត្ថិភាព។

ខាងក្រោមនេះ គឺជាបន្ទុះភ្នំភ្លើងទាំង ១០ ដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើនជាងគេ ក្នុងប្រវត្តិសាស្រ្ត។ សូមតាមដានទាំងអស់គ្នា៖

១០. បន្ទុះភ្នំភ្លើង Galunggung នាខែ តុលា ឆ្នាំ ១៨៨២ កើតឡើងនៅកោះចាវ៉ាប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្សប្រមាណជាង ៤ ០០០ នាក់។ 

ភ្នំភ្លើង Galunggung

៩. បន្ទុះភ្នំភ្លើង Kelut នាខែ ឧសភា ឆ្នាំ ១៩១៩ ស្ថិតនៅប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្សចំនួន ៥ ១១០ នាក់។

ភ្នំភ្លើង Kelut

៨. បន្ទុះភ្នំភ្លើង Vesuvius ឆ្នាំ១៦៣១ ប្រទេសអុីតាលី សម្លាប់មនុស្សប្រមាណ ៦ ០០០ នាក់។

ភ្នំភ្លើង Vesuvius

៧. បន្ទុះភ្នំភ្លើង Laki នាប្រទេសអុីស្លង់ ក្នុងឆ្នាំ ១៧៨៣ និង ១៧៨៤ សម្លាប់មនុស្សចំនួន ៩ ៣៥០ នាក់។

ភ្នំភ្លើង Laki

៦. បន្ទុះភ្នំភ្លើង Vesuvious នៅប្រទេសអុីតាលី ក្នុងឆ្នាំ ៧៩ មុនគ្រិស្តសករាជ សម្លាប់មនុស្សប្រមាណជាង ១០ ០០០ នាក់។

ភ្នំភ្លើង Vesuvious

៥. បន្ទុះភ្នំភ្លើង Unzen នាប្រទេសជប៉ុន ឆ្នាំ ១៧៩២ បានសម្លាប់មនុស្សក្នុងចន្លោះពី ១ ២០០០ នាក់ ដល់ ១៥ ០០០ នាក់។

ភ្នំភ្លើង Unzen

៤. បន្ទុះភ្នំភ្លើង Nevado del Ruiz នាខែវិច្ឆិកា ឆ្នាំ ១៩៨៥ នៅប្រទេសកូឡុំប៊ី បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៣ ០០០ នាក់។

ភ្នំភ្លើង Nevado del Ruiz

៣. បន្ទុះភ្នំភ្លើង Krakatoa នៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ ១៨៨៣ បណ្តាលឲ្យមនុស្សស្លាប់ជាង ៣៦ ០០០ នាក់។

ភ្នំភ្លើង Krakatoa

២. បន្ទុះភ្នំភ្លើង Pelee នាតំបន់ការ៉ាបៀន ឆ្នាំ ១៩០២ សម្លាប់ជីវិតមនុស្សប្រមាណជាង ៤០ ០០០ នាក់។

ភ្នំភ្លើង Pelee

១. បន្ទុះភ្នំភ្លើង Tambora កើតឡើងនាប្រទេសឥណ្ឌូណេស៊ី ក្នុងខែមេសា ឆ្នាំ ១៨១៦ បណ្តាលឲ្យមនុស្សប្រមាណ ៩២ ០០០ នាក់ស្លាប់បាត់បង់ជីវិត៕ 

ភ្នំភ្លើង Tambora

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]