ខេត្តប៉ៃលិន ៖ ស្ត្រីមេម៉ាយក្រីក្រញៀនស្រាម្នាក់ បានផឹកស្រាស្រវឹងជោកជាំ រាល់តែថ្ងៃមិន ដែលលោះជាច្រើនឆ្នាំ កន្លងមក រហូតដល់វង្វេងវង្វាន់លែងដឹង ខ្លួនដើរដេកលូនវារ នៅតាមផ្លូវ ថ្នល់ក្នុងភូមិ បណ្តាលឱ្យរលាកក្រពះ ពោះវៀន ក្អួតចង្អោរធ្លាក់ឈាម នៅនឹងកន្លែង ត្រូវបានអ្នកជិតខាងឃើញ នាំគ្នាដឹកតាមម៉ូតូយកទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្ត កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០១២ ស្ថិតក្នុងភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ស្ត្រីមេម៉ាយញៀនស្រាក្អួតធ្លាក់ឈាមរូបនេះ ឈ្មោះ ស្រី ច្រឹប អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ មានកូន៥នាក់ ចេញពីខ្លួនទៅធ្វើការនៅស្រុកថៃទាំងអស់គ្នា ។ ប្រភពព័ត៌មានឱ្យដឹងថា ស្ត្រីមេម៉ាយក្រីក្រម្នាក់នេះ បានញៀនស្រាជាង៣ឆ្នាំកន្លងមកហើយ ដោយជួនកាលនាងផឹកនៅកន្លែងតូបគេលក់ក្នុងភូមិតែម្នាក់ឯងរហូត ដល់ស្រវឹង ក្រោយមកទៀតនាងទិញយកទៅផឹកនៅក្នុងផ្ទះរបស់ខ្លួន ដោយគ្មានពេលសម្រាក ព្រោះបានប្រាក់ពីកូនដែលទៅធ្វើការនៅស្រុកថៃផ្តល់ឱ្យជារៀង រាល់ខែ ហើយកាលពីប៉ុន្មានខែមុននាងត្រូវបានអ្នកជិតខាងដឹកចូលមន្ទីរ ពេទ្យបង្អែកខេត្ត២ដងរួចមកហើយ ដោយនាងផឹកស្រាខ្លាំងពេកបណ្តាលឱ្យឈឺងើបលែងរួច ក្រោយពីជាពីជំងឺនាងបានសម្រាកមួយរយៈពេលដែរ តែក្រោយមកទៀតនាងបានបន្តផឹកដដែលរហូតដល់ឈឺម្តងទៀត ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]