ភ្នំពេញ៖ ពិធីករពោះម៉ាយ លោក ប៉ែន ចំរ៉ុង មានប្រជាប្រិយភាពក្នុងពិភពសិល្បៈ ហើយមួយរយៈនេះ គេតែងឃើញវត្តមានលោក បង្ហាញខ្លួនជារឿយៗក្នុងកម្មវិធីតូចធំនានា ។

ទាំងនេះក៏ដោយសារលោកគឺជាតារាមួយដួង ដែលមានសមត្ថភាពខ្ពស់ អាចធ្វើឲ្យទស្សនិកជនជាច្រើនសើចសប្បាយ  រាល់ពេលលោកសម្តែង និងនិយាយកំប្លែងលេងម្ដងៗ ទើបសន្ទុះនៃការគាំទ្ររបស់តារាពហុជំនាញរូបនេះ នៅតែមានទីផ្សារបែបនេះ។

យ៉ាងណាមិញ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ មុននេះបន្តិចអតីតស្វាមីអ្នកនាង ភិន សុដាលីស លោក ប៉ែន ចំរ៉ុង បានបង្ហោះរូបភាពជាច្រើនសន្លឹកលើគណនីបណ្ដាញសង្គមរបស់លោក ពីទំហំនៃក្ដីស្រលាញ់  តាមរយៈការឱប ថើប កូនស្រី មិត្តរួមអាជីព អ្នកនាង សារ៉ាយ សក្កណា

ទង្វើនេះបានបញ្ជាក់ប្រាប់ប្រិយមិត្ត  ឲ្យដឹងកាន់តែច្បាស់ថា រូបលោកពិតជាមាននិស័្សយ និងស្រលាញ់ចូលចិត្តក្មេងខ្លាំង ស្របពេលប៉ុន្មានខែមុននេះ ខ្លួនទើបនឹងទទួលបានក្មួយស្រីរបស់កញ្ញា ដេននី ក្វាន់ ឈ្មោះហៅក្រៅ នាងល្អហួស ធ្វើជាកូនស្រីធម៌ម្នាក់រួចមកហើយ៕

ពិធីករប្រុសពោះម៉ាយ លោក ប៉ែន ចំរ៉ុង
លោក ប៉ែន ចំរ៉ុង និងកូនស្រីធម៌ នាងល្អហួស
លោក ប៉ែន ចំរ៉ុង និងកូនស្រីធម៌ នាងល្អហួស
លោក ប៉ែន ចំរ៉ុង និងកូនស្រីធម៌ នាងល្អហួស
លោក ប៉ែន ចំរ៉ុង បង្ហាញក្ដីស្រលាញ់ ជាមួយកូនស្រី អ្នកនាង សារ៉ាយ សក្កណា
លោក ប៉ែន ចំរ៉ុង បង្ហាញក្ដីស្រលាញ់ ជាមួយកូនស្រី អ្នកនាង សារ៉ាយ សក្កណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង