មណ្ឌលគិរី៖ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ ចេះតែរំកិលទៅមុខជាលំដាប់ ក្រោមការខិតខំប្រឹងប្រែងប្រលងប្រជែងយកជ័យជំនះពីបេក្ខជន-បេក្ខជននារីជាច្រើនរូប ដោយកាលពីយប់មិញនេះ បានឈានមកដល់វគ្គ Theater Round ជុំទី២ហើយ ដែលតម្រូវឱ្យបេក្ខជន-បេក្ខនារីទាំងអស់គ្នា បន្តដំណើរមកកាន់ខេត្តមណ្ឌលគីរី។

ជាក់ស្តែងកញ្ញា ចែម ស្រីល័ក្ខ ដែលជាអតីតបេក្ខនារីមួយរូបទទួលជោគជ័យក្នុងកម្មវិធី «ផ្កាយរះក្នុងសួន» ក៏នៅតែរក្សាតំណែងជាជើងខ្លាំងក្នុងកម្មវិធី Cambodian Idol នេះដដែល ទោះស្ថិតនៅក្រោមបរិយាកាសធ្លាក់ខ្យល់ និងត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ។

ស្របជាមួយគ្នានេះ ក៏មានភាពសោកស្តាយយ៉ាងខ្លាំង ដែលដៃគូរបស់កញ្ញា ចែម ស្រីល័ក្ខ គឺបេក្ខនារី ជឹម ស្រីល័ក្ខ មិនអាចបន្តទៅកាន់វគ្គខាងមុខទៀតជាមួយគ្នាបានឡើយ។

ចាំមើលថាតើ ចែម ស្រីល័ក្ខ នៅតែមានទឹកដមសម្លេងពីរោះ និងសមត្ថភាពខ្លាំងដដែល ឬយ៉ាងណាក្នុងវគ្គ Green Miles សប្តាហ៍ក្រោយ?

ទស្សនាវីដេអូខាងក្រោមនេះរបស់ចែម ស្រីល័ក្ខ និង ជឹម ស្រីល័ក្ខ បកស្រាយបទ «បេះដូងរងគ្រោះ» កាលពីយប់មិញទាំងអស់គ្នា៖  

កញ្ញា ចែម ស្រីល័ក្ខ និង ជឹម ស្រីល័ក្ខ ពេលច្រៀងនៅមុខគណៈកម្មការទាំងបួនរូប
កញ្ញា ចែម ស្រីល័ក្ខ និង ជឹម ស្រីល័ក្ខ ពេលច្រៀងនៅមុខគណៈកម្មការទាំងបួនរូប
កញ្ញា ចែម ស្រីល័ក្ខ ពេលច្រៀងនៅមុខគណៈកម្មការទាំងបួនរូប
គណៈកម្មការទាំងបួនរូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចែម ស្រីល័ក្ខ