(ភ្នំពេញ)៖ ដើមឆ្នាំ ២០១៨ នេះ តារាសម្ដែង និងជាពិធីការិនីចូលចិត្តលេងខ្លួនសិចស៊ី កញ្ញា ទឹម រដ្ឋា បន្ទាប់ពីមានភាពមមាញឹក ក្នុងការងារសិល្បៈហើយនោះ នាងត្រូវបានម្ដាយនាំទៅកាន់តំបន់វត្តភ្នំ ដើម្បីធ្វើបុណ្យរំដោះគ្រោះចង្រៃផ្សេងៗ និងនាំមកវិញនូវលាភសំណាង ដល់រូបនាង និងគ្រួសារ។ យ៉ាងណាមិញ ទស្សនិកជនបានបង្កើតមន្ទិលជាច្រើនថា ហេតុអ្វីនៅសុខៗតារារូបនេះ ទៅវត្តធ្វើបុណ្យរំដោះគ្រោះ ឬមួយមានរឿងអវិជ្ជមានអ្វីកើតឡើង ចំពោះរូបនាង?

ជាក់ស្តែង ក្នុងគណនីហ្វេសប៊ុក របស់តារារាងខ្ពស់ស្រលះ ទឹម រដ្ឋា បានបង្ហោះរូបភាពជាច្រើន ដោយបង្ហាញថា នាងនឹងគ្រួសារមានម្តាយ ប្អូនស្រី ព្រមទាំងសាច់ញាតិ បានទៅវត្ត ដើម្បីធ្វើបុណ្យរំដោះគ្រោះ និងសរសេរថា «ជឿតាមពាក្យចាស់ទៅមិនខុសទេ អរគុណម៉ាក់ ដែលបានជូនកូនមកទីនេះ (វត្តភ្នំ)»។

តាមការកត់សម្គាល់ តារាសម្ដែងស្រីត្រូវបានគេដឹងថា កាក់កបតែនឹងជាមួយគូស្នេហ៍ជាជនបរទេស កញ្ញា ទឹម រដ្ឋា មួយរយៈចុងក្រោយនេះ ហាក់ជួបរឿងស៊យផ្ទួនគ្នាទាំងក្នុងការងារសិល្បៈ ការរកស៊ីជួញដូរផ្សេងៗ ជាហេតុធ្វើឲ្យនាង ចង់មកជម្រុះឧបទ្រព្យចង្រៃចេញឲ្យអស់ក្នុងឆ្នាំចាស់ និងសុំសិរីសួស្ដី ក្នុងឆ្នាំថ្មី និងវៀរចាកនូវគ្រោះអកុសលផ្សេង ចេញពីរូបនាងផងដែរ។

គួរបញ្ជាក់ផងដែរថា ទឹម រដ្ឋា គឺជាតារាស្រីមួយរូប ក្នុងចំណោមតារាស្រីល្បីជាច្រើន ក្នុងប្រទេសកម្ពុជា ដែលក្ដោបក្ដាប់បានការងារសិល្បៈ ជាច្រើនក្នុងដៃ ព្រមទាំងមានប្រជាប្រិយភាព និងអ្នកគាំទ្រជាច្រើន៕

សាររបស់ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា