អូស្រ្តាលី៖ សត្វទុងដ៏កំសត់មួយក្បាល ត្រូវជនមិនស្គាល់មុខ ចាក់មួយកាំបិត ធ្លុះមួយចំហៀង.ក តែទោះជាយ៉ាងណា នៅព្យាយាមដើរយ៉ាងតត្រុក ធ្វើឲ្យគ្រប់គ្នាឃើញហើយរំជួលចិត្ត អាណិតពន់ពេក។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ ត្រូវបានគេប្រទះឃើញ និងថតបាន នៅឯតំបន់មួយកន្លែងក្បែរទន្លេ ស្ថិតក្នុងរដ្ឋ Western Australia ប្រទេសអូស្រ្តាលី។

តាមរយៈវីដេអូឃ្លីប គេឃើញថា សត្វទុងរោម.ស ស្លាបលាយខ្មៅ កំសត់មួយក្បាលនោះ បានដើរឆ្លងទឹកមកលើគោក ជាមួយនឹងសត្វទុងប៉ុន្មានក្បាលផ្សេងទៀត ទាំងមានកាំបិតវែងមួយដើម ចាក់ទម្លុះចំផ្នែកក្រោម.ក កៀកនឹងស្មារបស់វា នៅចំហៀងខាងឆ្វេង ស្ថិតក្នុងសភាពដ៏គួរឲ្យព្រួយបារម្ភ។

ប៉ុន្តែផ្ទុយទៅវិញ សត្វទុងរងគ្រោះមួយក្បាលនោះ នៅតែអាចដើរបានជាធម្មតា ហាក់ដូចគ្មានអ្វីកើតឡើង ឬគ្រោះថ្នាក់ចំពោះវាសូម្បីតែបន្តិចទៅវិញ។

គួរឲ្យដឹងដែរថា វីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយម្ចាស់គណនីមួយប្រើឈ្មោះថា Stephanie Downey រស់នៅក្នុងប្រទេសដាណឺម៉ាក។

អ្នកលេងអីុនធើណែតជាច្រើន បានសម្តែងការសោកស្តាយ អាណិតយ៉ាងពន់ពេក ចំពោះសត្វទុងមួយក្បាលខាងលើនេះ និងបានរិះគន់យ៉ាងខ្លាំង ទៅលើជនមិនស្គាល់មុខដែលបានប្រព្រឹត្តអំពើ ដ៏ខុសឆ្គងមួយនេះ។

បើទោះបីជាយ៉ាងណាក្តី បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្នខាងមន្រ្តីប៉ូលិសក្នុងតំបន់ នៃប្រទេសដានឺម៉ាក ក៏កំពុងតែបើកការស៊ើបអង្កេត ទាក់ទងទៅនឹងអ្នកដែលបង្ហោះវីដេអូឃ្លីបនេះផងដែរ។ ប៉ុន្តែជាលទ្ធផល ហាក់មិនទាន់បានផ្លែផ្កា។ ខណៈក៏មានសារព័ត៌មានខ្លះ បានទាក់ទងទៅកាន់ខាងឧទ្យាននិងសត្វព្រៃ «Western Australia Parks and Wildlife» នៃប្រទេសអូស្រ្តាលី ដើម្បីសុំជំនួយ វែករកមុខជនល្មើស ដើម្បីសាកសួរ និងទទួលទោសតាមផ្លូវច្បាប់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពសត្វទុងរងគ្រោះ
រូបភាពសត្វទុងរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]