ALONG WITH THE GODS: THE TWO WORLDS បានបង្កើតកំណត់ត្រា ដែលមិនធ្លាប់មានពីមុនមកក្នុងអំឡុងពេល នៃការចាក់បញ្ចាំងនៅរោងភាពយន្តជាច្រើន។ ការបើកសម្ពោធជាផ្លូវការណ៍នៅលើអេក្រង់រោងភាពយន្ត បានធ្វើឲ្យភាពយន្តនេះរកចំណូលបានយ៉ាងច្រើន និងមានអ្នកចូលទស្សនាជាង 4.76 លាននាក់ក្នុងរយៈពេលត្រឹមតែ 6 ថ្ងៃពីថ្ងៃចាក់បញ្ចាំងដំបូង។ មិនតត្រឹមតែប៉ុណ្ណោះខ្សែភាពយន្តនេះក៏បានបំបែកកំណត់ត្រាភាពយន្ត ដែលរកចំណូលបានច្រើនបំផុតក្នុងថ្ងៃទី១នៃការចាក់បញ្ចាំងក្នុងឆ្នាំ 2017 ដោយរកចំណូលបានរហូតដល់ទៅ 1,25 លាន ដែលលើសពីប្រាក់ចំណូល 1.12 លានដុល្លាររបស់ភាពយន្ត A TAXI DRIVER។

រឿង Along with The Gods: The Two World

ក្នុងនោះក៏មានចំណុចមួយចំនួន ដែលធ្វើឲ្យរឿងនេះទទួលបានការទស្សនាយ៉ាងច្រើននេះផងដែរ។ បច្ចេកទេសកាត់តយ៉ាងទាក់ភ្នែក យើងមិនអាចប្រកែកបានឡើយថារឿង "Along with the Gods" គឺពឹងផ្អែកមួយផ្នែកធំទៅលើបច្ចេកទេសដ៏ទាក់ភ្នែកក្នុងការទាក់ទាញទស្សនិកជន។ តួអង្គសម្តែងដែលពោរពេញទៅដោយសមត្ថភាពរួមទាំងអ្នកដឹកនាំរឿង ដែលធ្លាប់ទទួលបានការគាំទ្រពីរឿងមុនៗរបស់គាត់ផងដែរ "200 Pound Beauty" ។

រឿង ALONG WITH THE GODS: THE TWO WORLDS ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនេះ និយាយអំពីក្រោយពេលអ្នកពន្លត់អគ្គីភ័យ ចាហុង បានស្លាប់ក្នុងពេលបំពេញភារកិច្ច យមទូតនាំផ្លូវ 3 នាក់ នាំព្រលឹងរបស់គាត់ទៅឋានយមរាជ។ គាត់អាចទៅចាប់ជាតិបានលុះត្រាតែគាត់ឆ្លងផុតការជំនុំជម្រះចំនួន 7 ដងក្នុងរយៈពេល 49 ថ្ងៃ ដោយមានយមទូតនាំផ្លូវទាំងបី នៅក្បែរខ្លួនការពារគាត់ក្នុងការជំនុំជម្រះនេះ។ 

រឿង Along with The Gods: The Two World
រឿង Along with The Gods: The Two World
រឿង Along with The Gods: The Two World

សូមទស្សនា trailer ខាងក្រោម៖

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
www.facebook.com/JaiKon.Cambodia,
www.youtube.com/JaiKonCambodia
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]