កូរ៉េខាងត្បូង៖ បើគិតមកទល់ពេលនេះ តារាចម្រៀងដ៏ល្បីក្នុងក្រុម SHINee លោក Jonghyun បានឃ្លាតចាកឆ្ងាយ ពីក្រុមគ្រួសារនិងអ្នកគាំទ្រ ជាង១ខែទៅហើយ ប៉ុន្តែភាពស្តាយស្រណោះ របស់អ្នកគាំទ្រមួយចំនួន នៅតែដិតដាមជាប់ក្នុងចិត្តនៅឡើយ មិនទាន់ធ្វើចិត្តបាននោះទេ។

ដោយឡែក កាលពីថ្មីៗនេះ ផលិតកម្ម SM Entertainment បានធ្វើឲ្យអ្នកគាំទ្ររបស់ Jonghyun ភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ពេលដែលផលិតកម្មយក្សនេះ បានបញ្ចេញ Album ចុងក្រោយរបស់ Jonghyun ដែលមានចំណងជើងថា “Poet | Artist” ។

ក្នុងនោះដែរ បទចម្រៀងសម្រាប់ Album នោះ មានចំនួន ១១ បទឯណោះ។ ប៉ុន្តែផលិតកម្ម SM Entertainment បានបង្ហោះបទចម្រៀងមួយក្នុងចំណោមបទទាំងនោះ ដែលមានចំណងជើងថា “Shinin” នៅក្នុងបណ្តាញសង្គមយូធូបផងដែរ។

អ្វីដែលពិសេសនោះ បទចម្រៀង “Shinin” នេះ ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែន រហូតជាប់ចំណាត់ថ្នាក់ Treading ទី២៩ ទូទាំងពិភពលោកថែមទៀតផង៕

កុំឲ្យខាតពេលយូរ តោះទស្សនាបទថ្មីរបស់ Jonghyun ខាងក្រោមទាំងអស់គ្នា៖ 

រួបភាពក្នុងបទចម្រៀងថ្មី "Shinin" របស់ Jonghyun
បទចម្រៀងទាំង១០ ផ្សេងទៀតក្នង Album Poet | Artist របស់ Jonghyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]