ថៃ៖ កាលពីថ្ងៃម្សិលមិញនេះ កំពូលតារាសម្តែងស្រីកញ្ញា Kimberley បានរៀបចំពិធីខួបកំណើតគម្រប់ខួបអាយុ ២៦ ឆ្នាំរបស់ខ្លួន នៅក្នុងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិជិតស្និទ្ធ ប្រកបទៅដោយភាពសាមញ្ញបំផុត។

ដោយនៅក្នុងនោះដែរគេឃើញតារាសម្តែងស្រី Kimberley និងអ្នកចូលរួមក្នុងកម្មវិធីខួបកំណើតរបស់នាងទាំងអស់ គឺស្លៀកសម្លៀកបំពាក់ និងតុបតែងខ្លួនយ៉ាងសាមញ្ញៗ ជាមួយនឹងអាវផ្កាចម្រុះគ្នា ដូចជាពេលទៅដើរលេងកម្សាន្តនៅសមុទ្រដូច្នោះដែរ។

ប៉ុន្តែបើពិនិត្យឱ្យបានដិតដល់វិញ មួយឈុតរបស់តារាសម្តែងស្រី Kimberley សម្រាប់ថ្ងៃខួបកំណើតរបស់នាងនេះ គឺមានតម្លៃមិនក្រោមពាន់ដុល្លារនោះទេ។

ជាក់ស្តែងអាវក្រណាត់ផ្កាពណ៌លឿងរបស់ Kimberley ជាប្រ៊េន Isolda មានតម្លៃ ១.០៧៣ ដុល្លារអាមេរិក ជាមួយនឹងខោធ្វើពីសូត្រទន់រលោង ដែលមានតម្លៃចំនួន ១.៣៨៩ ផងដែរ។

ចំណែកឯស្បែកជើងកែង ខ្សែពីក្រោយពណ៌ខ្មៅ និងពីមុខពណ៌មាសវិញ មានតម្លៃចំនួន ៣៩៧ ដុល្លារ ដែលជាម៉ូត Lanvin យ៉ាងទាន់សម័យ។ 

មួយឈុតនេះរបស់ Kimberley សាមញ្ញមែន តែបើគិតជាទឹកប្រាក់វិញសុទ្ធតែពាន់ដុល្លារ៕

ទស្សនារូបភាពខាងក្រោម៖  

ឈុតសម្លៀកបំពាក់តារាសម្តែងស្រី Kimberley ក្នុងថ្ងៃកំណើតម្សិលមិញ
ឈុតសម្លៀកបំពាក់តារាសម្តែងស្រី Kimberley ក្នុងថ្ងៃកំណើតម្សិលមិញ
តារាសម្តែងស្រី Margie និងស្វាមី ចូលរួមក្នុងថ្ងៃខួបកំណើត Kimberley ម្សិលមិញ
មិត្តភក្តិចូលរួមក្នុងថ្ងៃកំណើតតារាសម្តែងស្រី Kimberley ម្សិលមិញ
សមាជីកក្នុងគ្រួសារ និងមិត្តភក្តិចូលរួមក្នុងថ្ងៃកំណើតតារាសម្តែងស្រី Kimberley ម្សិលមិញ
ឈុតសម្លៀកបំពាក់របស់តារាសម្តែងស្រី Kimberley ក្នុងថ្ងៃកំណើតម្សិលមិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]