សឹង្ហបូរី៖ កាលពីថ្មីៗនេះ តារាហ្វេសប៊ុកដ៏ល្បីលោក Peypey Dy បានធ្វើដំណើរកម្សាន្ត ជាមួយសង្សារសំណព្វចិត្ត និងមិត្តភក្តិរបស់ខ្លួនទៅ កាន់ប្រទេសម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី។

ក្នុងនោះដែរ ដំណើរកម្សាន្តរបស់លោក ពិតជាទាក់ទាញនិងសប្បាយរីករាយមែនទែន ជាមួយ រូបភាពស្អាតៗ ជាច្រើនដែលលោកបានបង្ហោះ។ ហើយអ្វីដែលកាន់តែពិសេស លោកបានបង្ហោះរូបស្វីតៗ ជាមួយគូស្នេហ៍របស់ខ្លួន ដែលលោកទើប តែ ប្រកាសថាជាសង្សារ កាលពីប៉ុន្មានខែមុនទៀតផង។ 

Peypey Dy និងសង្សារស្រីរបស់ខ្លួន

យ៉ាងណាមិញ ស្រាប់តែ Peypey Dy បានធ្វើឲ្យមហាជនងឿងឆ្ងល់ បន្ទាប់ពីឃើញសកម្មភាព ជាមួយនឹងបុរសម្នាក់ ក្នុងសភាពស្និទ្ធស្នាល អង្គុយក្នុងឡានក្រុង និងជិះយន្តហោះជិតគ្នា នៅក្នុង Story អ៊ីនស្តារក្រាមមិត្តភក្តិរបស់លោក អំឡុងពេលដំណើរកម្សាន្តនោះ ផ្ទុយពីសកម្មភាពដែលលោក បានបង្ហោះស្វីតៗជាមួយសង្សារស្រី លើបណ្តាញសង្គមទៅវិញ។

ម៉្យាងវិញទៀត លោកបែរជាមិនបង្ហោះរូបជាមួយបុរសម្នាក់នោះ ថតតែពីរនាក់ អំឡុងពេលដើរលេងនោះទេ ហើយបើថតជាក្រុម ក៏បុរសម្នាក់នោះឈរឆ្ងាយពីលោកដែរ។

ទោះជាយ៉ាងណាក្តី ទាំងនេះគឺជាភាពងឿងឆ្ងល់មួយ ដែលធ្វើឲ្យមហាជនសង្ស័យថា សង្សាររបស់ Peypey Dy មិនមែនជាមនុស្សស្រីនោះទេ ព្រោះបើជានារីម្នាក់នោះមែន នាងប្រាកដជា អង្គុយក្បែរ Peypey Dy គ្រប់ពេល មិនថាជិះយន្តហោះ ឬឡានក្រុងនោះឡើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Peypey Dy និងមិត្តភក្តិ
រូបភាពដែល Peypey dy ស្និទ្ធស្នាលជាមួយបុរសម្នាក់ អំឡុងពេលធ្វើដំណើរកម្សាន្ត
រូបភាពដែល Peypey dy ស្និទ្ធស្នាលជាមួយបុរសម្នាក់ អំឡុងពេលធ្វើដំណើរកម្សាន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy