ចិន៖ ក្រុមហ៊ុន Taobao គឺជាវេបសាយលក់ទំនិញតាមអ៊ីនធឺណេតមួយធំបំផុតនៅក្នុងប្រទេសចិន ដែលជាផ្នែកមួយដ៏សំខាន់របស់ក្រុមហ៊ុន Alibaba ។ កាលពីថ្មីៗនេះ ក្រុមហ៊ុនមួយនេះបានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យចាប់អារម្មណ៍មួយ ដោយប្រកាសស្វែងរកបុគ្គលិកចំនួន២រូប ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ដើម្បីធ្វើការវាយតម្លៃផលិតផលថ្មីៗដែលក្រុមហ៊ុនមានបំណងដាក់លក់ជូនអតិថិជនវ័យកណ្តាលនិងវ័យចំណាស់។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនយក្សមួយនេះបានប្រាប់ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ មានបេក្ខភាពដាក់ CV យ៉ាងច្រើនរហូតដល់ទៅជាង ១០០០នាក់ ក្នុងនោះរួមមានទាំងអតីតគ្រូបង្រៀន ចៅក្រម ព្រមទាំងមន្ត្រីប៉ូលិសផងដែរ។

មូលហេតុដែលធ្វើឲ្យការងារមួយនេះ មានប្រជាប្រិយភាពកាន់តែខ្លាំងនោះគឺ បុគ្គលិកវ័យចំណាស់ទាំង២រូប នឹងអាចទទួលបានប្រាក់ចំណូលយ៉ាងច្រើនរហូតដល់ទៅ ៦៤ ០០០ដុល្លារក្នុងមួយឆ្នាំ ដែលមានសភាពខុសឆ្ងាយពីប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនចិន ដែលទទួលបានប្រហែលជា ១៨ ៦៦០ដុល្លារក្នុងរយៈពេលមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា លក្ខខណ្ឌការងារដែលបុគ្គលិកថ្មីរបស់ក្រុមហ៊ុន Alibaba ត្រូវតែមាននោះគឺ មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ មានទំនាក់ទំនងល្អជាមួយកូន មានឥទ្ធិពលក្នុងសង្គម ចូលចិត្តអានសៀវភៅចិត្តសាស្ត្រនិងសង្គមវិទ្យា និងមានបទពិសោធន៍ក្នុងការទិញទំនិញតាមអ៊ីនធឺណិតយ៉ាងហោចណាស់ក៏មួយឆ្នាំដែរ៕

ប្រធានក្រុមហ៊ុន Alibaba
វេបសាយរបស់ក្រុមហ៊ុន Taobao
ទីស្នាក់ការរបស់ក្រុមហ៊ុន Taobao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]